កាន់តែស៊ិចស៊ី! វីរៈ និច្ច បញ្ចេញល្វែងលើ យ៉ាងទាក់ទាញ

//s5.kh1.co/72/722fd5a9f9917c47facf92ed6eb909a9b7308bb3.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ កញ្ញា វីរៈ និច្ច កាន់តែបង្អួតសម្រស់ខ្លួនជាមួយស្ទាយ៍តែងខ្លួន ស្លៀកបញ្ចេ្រញរាងយ៉ាងស្រឡូន ធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរនាងគ្រប់ពេល។

សៀមរាប៖ កញ្ញា វីរៈ និច្ច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បើទោះបី តារាស្រីរូបនេះទើបតែចូលប្រឡូកសិល្បៈមិនបានច្រើនឆ្នាំ ក៏នាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងឆាប់រហ័ស ម្យ៉ាងវិញទៀត នាងក៏កំពុងជោគជ័យក្នុងវិស័យចម្រៀងមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បច្ចុប្បន្ន វីរៈ និច្ច មានមហាជនជាច្រើនស្គាល់ និងចូលចិត្តនាងតាមរយៈបទចម្រៀងពីរោះរណ្ដំ មិនថាបទមនោសញ្ចេតនា ឬបទញាក់កន្រ្តាក់អារម្មណ៍នោះទេ។ យ៉ាងណាមិញ យើងដឹងហើយថា តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងវិញ ឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាខ្លាំងតែម្ដង។

ជាក់ស្ដែង តារាចម្រៀងសាច់សខ្ចី កញ្ញា វីរៈ និច្ច មួយរយៈចុងក្រោយនេះ នាងកាន់តែលេងស្ទាយ៍តែងខ្លួនបញ្ចេញរូបរាងយ៉ាងទាក់ទាញ ជាពិសេស រាល់ស្ទីលដែលនាងតែងខ្លួន និយមពាក់អាវមួយកំណាត់ខ្លួនបញ្ចេញចង្កេះដ៏តូចនាងជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះតារាស្រីរូបនេះ បានទៅដើរលេង ព្រមទាំងបង្ហោះរូបនៅអាងហែលទឹកព្រមទាំងថតរូបបង្ហាញស្ទាយ៍យ៉ាងស៊ីអារម្មណ៍ អមជាមួយឈុតដែលនាងបានស្លៀកបញ្ចេញល្វែងលើផងនោះ ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។

តួយ៉ាង រូបភាពថ្មីជាច្រើនសន្លឹករបស់ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្លឹក ហើយលង់នឹងសម្រស់ដ៏ផូរផង់របស់នាង ស្ទើរតែគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
   កញ្ញា វីរៈ និច្ច
និច តារាចម្រៀង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T