នាយករដ្ឋមន្រ្តី អនុញ្ញាត​ឱ្យមាន​សកម្មភាព​ហាត់​ប្រាណ និងលេង​កីឡា​​តាម​ទីធ្លាសាធារណៈ តែហាម​ហាត់​តាម​ក្លឹប​ដែល​​ប្រើ​​សម្ភារៈ​​រួម​គ្នា​

//s5.kh1.co/17/17bddb83e5cfe1064642cebb16ce663242a023fa.jpg
សង្គម

 ២៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ លេង​កីឡា​តាម​ទីធ្លា​សាធារណៈ និងបរិវេណស្តាតអូឡាំពិក ដើម្បីអាចឲ្យប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព តែមិន​អនុញ្ញាតឲ្យមានសកម្មភាព​ហាត់​ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នាទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ លេង​កីឡា​តាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក ដើម្បីអាចឲ្យប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព តែមិន​អនុញ្ញាតឲ្យមានសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នាទេ។ នេះបើតាមលិខិតផ្លូវការ​របស់ក្រសួងអប់រំ យុវជន និងកីឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតដដែលបញ្ជាក់ថា៖ «ដោយបច្ចុប្បន្ននេះ​ ការទប់ស្កាត់ការរាលដាលកូវីដ១៩ នៅកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋ តាមរយៈការហាត់​ប្រាណ​ និងលេងកីឡា ក្រសួងបានទទួលការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាព​ហាត់ប្រាណ លេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក លើកលែងតែសកម្មភាពហាត់​ប្រាណតាម​ក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា។

គួររំឭកថា កាលពីថ្ងៃ ០២ មេសាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យបិទកន្លែងហាត់ប្រាណ និងក្លិបហាត់ប្រាណ​នៅទូទាំងប្រទេស ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

សូមអានព័ត៌មានលម្អិតតាមរយៈសេចក្តីជូនដំណឹងខាងក្រោម៖

សេចក្តីជូនដំណឹងពីក្រសួងអប់រំ
សេចក្តីជូនដំណឹងពីក្រសួងអប់រំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T