កំហុសឆ្គង ៧ ស្រីៗធ្វើរាល់ថ្ងៃព្រោះចង់ស្អាត តែបែរជាកំពុងបំផ្លាញសម្រស់ខ្លួនឯងទៅវិញ

//s5.kh1.co/87/87cf83ee6c93f6395ea4807ec655a7777cefe35e.jpg
នារី

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រប់គ្នាតែងស្រលាញ់ និង​ចង់​ឲ្យខ្លួនឯងល្អ ទាំងសុខភាព និងសម្រស់ ។ តែពេលខ្លះ​ដោយ​សារ​តែ​ចង់​បានស្អាតល្អ ក៏នាំទុក្ខដាក់ខ្លួនឯងច្រើនណាស់ដែរ។ ជាក់​ស្តែងកន្លង​មក​យើង​ឃើញ​ស្ត្រីខ្លះ ហេតុតែចង់ឲ្យស្បែកសភ្លឺឆាប់រហ័ស ប្រើឡេលាយនាំ​ឲ្យខូចស្បែកអស់ ហើយ​ខ្លះទៀតហេតុតែបារម្ភខ្លាចឆ្លងមេរោគកូវីដ ខំពាក់ម៉ាស់ឡើងពីរ​ជាន់ ដែល​បែរជា​នាំឲ្យមុខ​ឡើងមុនទៅវិញ។

ភ្នំពេញ៖ គ្រប់គ្នាតែងស្រលាញ់ និង​ចង់​ឲ្យខ្លួនឯងល្អ ទាំងសុខភាព និងសម្រស់ ។ តែពេលខ្លះ​ដោយ​សារ​តែ​ចង់​បានស្អាតល្អ ក៏នាំទុក្ខដាក់ខ្លួនឯងច្រើនណាស់ដែរ។ ជាក់​ស្តែងកន្លង​មក​យើង​ឃើញ​ស្ត្រីខ្លះ ហេតុតែចង់ឲ្យស្បែកសភ្លឺឆាប់រហ័ស ប្រើឡេលាយនាំ​ឲ្យខូចស្បែកអស់ ហើយ​ខ្លះទៀតហេតុតែបារម្ភខ្លាចឆ្លងមេរោគកូវីដ ខំពាក់ម៉ាស់ឡើងពីរ​ជាន់ ដែល​បែរជា​នាំឲ្យមុខ​ឡើងមុនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវមក​ដឹងឲ្យច្បាស់ ពីកំហុសឆ្គង​សាមញ្ញៗ ៧ ដែលនាំឲ្យអ្នកខូចសម្រស់ និង​សុខភាពទាំងមិនដឹងខ្លួន គួរ​កែរតម្រូវចេញកុំឲ្យហួសពេលទាន់ ​ដូចខាងក្រោម៖

រូបតំណាង 
រូបតំណាង 

១. ប្រើ​គ្រឿងសម្អាងចូលគ្នា​៖ មនុស្ស​ស្រីមិនអាចអត់ប្រើគ្រឿងសម្អាងបានឡើយ ហើយក៏ចូលចិត្ត​ចែកគ្នា​ប្រើ ផាត់ឲ្យគ្នា ឬ ប្រើរួមគ្នា​ជាមួយមិត្ត​ស្និតស្នាលទៀត។ ពិតណាស់ ការចែកគ្នា​លាបមិនខុសឆ្គងអ្វីទេ តែបញ្ហាចោទនោះគឺ ការ​ប្រើ​ជក់ និង​អេប៉ុងផាត់​ម្ស៉ៅ ឬក្រែមចូលគ្នា​ដែលនាំ​ឲ្យ​ឆ្លងមេរោគ ពិសេសគឺឡើងមុន។

២. អត់លាបឡេ​ការពារកំដៅថ្ងៃ ៖​  គ្រប់​គ្នា​តែងគិត​ថាឡេលាបមុខការពារកម្តៅថ្ងៃ គឺសម្រាប់​លាបតែពេលចេញក្រៅ តាមពិត គឺមិនត្រឹមត្រូវទេ។ អ្នកគួរ​លាបឡេការពារកម្តៅថ្ងៃ ទោះមិនចេញក្រៅ នេះក៏​ព្រោះថា កាំរស្មីយូវី (UV) ដែលអាចបំផ្លាញស្បែក ធ្វើឲ្យស្រអាប់ ឬឡើងជាំ ក៏ចេញពីពន្លឺ​អេក្រង់ ទូរស័ព្ទ ទូរទស្សន៍ ឬ កុំព្យូទ័រផងដែរ។

សម្រាប់​អាកាសធាតុក្តៅហែងដូច​កម្ពុជា ប្រើឡេលាបការពារកម្តៅថ្ងៃកម្រិត SFP 15 ទៅ SFP 30 ឬ SFP 50 គឺសមស្របសម្រាប់​ការ​ប្រើប្រាស់ ទៅតាមប្រភេទស្បែក។

រូបតំណាង 
រូបតំណាង 

ដើម្បីជួយ​ឲ្យស្បែកមានសុខភាពល្អ មិនស្រអាប់ខ្មៅ ហើយ​ចាស់ទៅតាមវ័យ អ្នកគួរលាបឡេថែបំប៉នស្បែកមុខ និង​ការពារកម្តៅថ្ងៃជាប្រចាំ ដូចជាក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មីទើបចេញ ដែលផ្សំឡើង​ពីវីតាមីន B3+ និង Glutaboost ត្រូវ​បានគេ​រកឃើញ មានប្រសិទ្ធភាពជាងវីតាមីនC ដល់ទៅ ១០ដង ក្នុងការ​ធ្វើសាច់មុខសម៉ដ្ឋរលោងបែបធម្មជាតិ ដោយ​មិនប៉ះពាល់សុខភាព។

សារជាតិវីតាមីន Glutboost ដ៏កម្ររកបាន និង​មានតម្លៃថ្លៃ ឥលូវ​នេះ​អ្នកអាចទទួលបានដោយគ្រាន់តែប្រើក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មី សូមសាកប្រើទាំង​អស់គ្នា។ ផនស៍ វ៉ាយប៊ីយូធី Super Cream មាន​២ប្រភេទ  ពណ៌​ផ្កាឈូក ការពារ​កម្ដៅ​ថ្ងៃ​ពី SPF15 សម្រាប់​ស្បែក​មុខ​ធម្មតា។ ពណ៌​ទឹក​ក្រូច​ ការពារ​កម្ដៅ​ថ្ងៃ​ពី SPF30 សម្រាប់​ស្បែក​មុខ​ស្ងួត។

ផនស៍ វ៉ាយប៊ីយូធី Super Cream
ផនស៍ វ៉ាយប៊ីយូធី Super Cream

៣. ខាត់ស្បែកញឹកញាប់​ពេក ៖

ដោ​យអាកាសធាតុក្តៅ ដូច្នេះស្បែកអ្នកងាយ​នឹង​ ឡើងខ្លាញ់ ស្អិត ហើយ​មានធូលីដីទុំជាប់ ដែលធ្វើឲ្យអ្នក​ចេះតែចង់លាងសម្អាត​ចេញ។ ភាគច្រើនយល់ថា​ ការលាងសម្អាត​ទាល់តែ​ប្រើស្ក្រាប់គ្រើមៗ ទើបដុសសម្អាតផ្ទៃមុខបានស្អាតល្អ ។ សូមចាំថា​ ការ​ខាត់ស្បែកមុខ​ញឹកញាប់ លើសពី ២ដងក្នុងមួយសប្តាហ៍ អាច​ធ្វើ​ឲ្យស្បែកមុខប្រែជាស្តើង បាត់បង់ស្រទាប់ការពារមេរោគ ធ្វើ​ឲ្យងាយ​អាឡឺជី ឬឡើងមុនបាន។​

រូបតំណាង
រូបតំណាង

ជំនួសឲ្យខាត់ស្បែកដោយ​ស្ក្រាប់ញឹកញាប់ ​ អ្នកគួរ​ប្តូរមកប្រើ​​ហ្វូម​លាង​សម្អាត​មុខ ផនស៍ ព្យួរវ៉ាយ រូបមន្តថ្មីដែលផ្សំពី «កាបូន​ធ្យូង​ថ្ម​ផ្សំ​ជាមួយ​តែ​បៃតង​ជប៉ុន» ដែលមានប្រសិទ្ធភាពខ្ពស់កម្ចាត់ជាតិពុលចេញពីស្បែកមុខ ។

 ភាគតូចល្អិតនៃកាបូនធ្យូងថ្មសកម្ម អាច​ចូលទៅលាងសម្អាតភាពកខ្វក់​បាន​សព្វផ្ទៃមុខ ចូលជ្រៅដល់រន្ធញើសតូចៗលើស្បែក ហើយសារជាតិតែបៃតងជប៉ុន នឹងចូលទៅព្យាបាលស្បែករលាក ធ្វើឲ្យស្បែកមុខ ប្រែជា​ទន់ សម៉ដ្ឋ ភ្លឺរលោង និងមិនងាយឡើងមុន។

ផនស៍ វ៉ាយប៊ីយូធី Super Cream
ផនស៍ វ៉ាយប៊ីយូធី Super Cream

៤. បិទម៉ាសខុសម៉ោងពេល ៖ ដោយ​យល់ថា​ការបិទម៉ាសធ្វើ​ឲ្យត្រជាក់ស្បែកមុខ អ្នកខ្លះ​បិទនៅពេលព្រឹកមុនចេញក្រៅ ឬ​នៅពេលថ្ងៃត្រង់ ដែលនេះជាកំហុសឆ្គងមួយ។ ចង់​បានស្បែកស្អាត​ និង​មានសុខភាពល្អ គួរ​បិទម៉ាស​ពេលយប់មុនគេង ​​ ម៉ាសមួយ​ភាគធំ​មានជាតិ​ធ្វើឲ្យស្បែកឡើងស ឬ​រឹតបណ្តឹង ដែល​ភាគច្រើនបិទនៅពេលព្រឹក និង​ថ្ងៃត្រង់ អាច​បណ្តាលឲ្យ​ប្រតិកម្មស្បែក ដូចជាជា​រម៉ាស់ ឬ រោល ពេល​អ្នក​ប្រើគ្រឿងសម្អាងនៅពេលបន្ទាប់។

រូបតំណាង
រូបតំណាង

៥. ប្រើ​សាប៊ូកក់សក់ និ​ងបន្ទន់សក់​លើសកម្រិត៖ បើសក់ក្បាលឡើងប្រេង ឬ​អង្កែរ ច្បាស់ជា​នៅមិនសុខទេ ចង់​តែកក់សក់ឲ្យស្អាត ខ្លះមួយថ្ងៃដល់ទៅ ២ដងក៏មាន ដែល​នេះ​បណ្តាល​ឲ្យក្បាលកាន់តែរម៉ាស់​ ហើយបញ្ហាស្បែកក្បាលនឹង​កើតឡើងមិនចេះចប់ ។​

ការ​កក់សក់រាល់ថ្ងៃ នឹង​ធ្វើ​ស្បែកក្បាលអ្នក​បាត់បង់ជាតិប្រេងធម្មជាតិ ដែល​ជួយការពារស្បែកពីមេរោគ ​។​ គួរ​ប្តូរពីការកក់សក់រាល់ថ្ងៃ មកប្រើ​ម្សៅហុយកូនក្មេង ឬ​កក់ដោយ​ប្រើ​សាប៊ូស្ងួត ដើម្បីជួយ​កាត់ជាតិប្រេង​ពីក្បាលវិញប្រសើរជាង ហើយ​ល្អបំផុត គឺគួរកក់សក់​ឆ្លាស់ថ្ងៃ ឬ មួយថ្ងៃ ខានមួយថ្ងៃ។

រូបតំណាង
រូបតំណាង

៧. ប្រើ​ទឹកអប់ ឬ ឡេលាបខ្លួនមានក្លិនក្រអូប៖ មិនទាំងអស់ទេ តែឡេ ឬ​ទឹកអប់ដែលមានក្លិនក្រអូបកម្រិតខ្លាំង​ អាច​ធ្វើ​ឲ្យស្បែកមួយចំនួនមានប្រតិកម្ម ដោយ​សារជាតិ​ដែល​ប្រើ​បង្កើតក្លិននោះ។ ពេល​ខ្លះ​ប្រតិកម្ម​ស្បែក​មិនកើតភ្លាមៗនោះទេ តែ​ពេលអ្នកប្រើ​វា​បានមួយស្របក់ ឬ ពេល​អ្នក​ចាប់ផ្តើម​បែកញើស ឬ​នៅក្នុង​បរិយាកាសក្តៅវា​នឹង​កើតឡើង៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T