ប្រទេសឥណ្ឌាគ្រោងបិទកម្មវិធីដែលមានដើមកំណើតនៅចិនចំនួន២៧៥បន្ថែមទៀត រួមទាំងហ្គេម PUBG ផងដែរ

//s5.kh1.co/1e/1e5712324ea33e9016b066c6888658a35a55af25.jpg
យល់ដឹង

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន៥៩កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ កាលពីខែមុន ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន៥៩កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម។ ហើយនៅពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសនេះកំពុងតែធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតនៅចិនចំនួន២៧៥បន្ថែមទៀត ក្នុងនោះរួមទាំងហ្គេមដ៏ពេញនិយមមួយផងដែរ គឺ PlayerUnknown’s BattleGround (PUBG) និងកម្មវិធីតន្រ្តី Resso របស់ ByteDance

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ពី The Economic Times បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌាបានរៀបចំតារាងបញ្ជីឈ្មោះកម្មវិធីទាំងនោះជាផ្លូវការរួចស្រេចហើយ ដើម្បីធ្វើការហាមឃាត់។ មិនត្រឹមតែកម្មវិធីកម្សាន្ត និងហ្គេម ដ៏ពេញនិយមខាងលើប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីទិញទំនិញតាមអនឡាញ ដូចជា AliExpress មកពីក្រុមហ៊ុន Alibaba និងកម្មវិធីចែករំលែករូបថត ULike ផងដែរ។ មូលហេតុដែលនាំឱ្យមានការបិទកម្មវិធីជាលើកដំបូងនោះ គឺក្រោយពីប្រទេសឥណ្ឌាពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គល ក៏ដូចជាសុវត្ថិភាពថ្នាក់ដឹកនាំរងការលួចទាញយកទិន្នន័យជាដើម។

គួររម្លឹកផងដែរថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង ដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជា ២០០លាននាក់ និងហ្គេម PUBG គេប៉ាន់ប្រមាណជា ៥០លាននាក់ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនេះ ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

រូបភាព
រូបភាព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T