មុខរបរ ដែលកំពុងតែ ត្រូវប៉ាន់បច្ចុប្បន្ន សម្រាប់អ្នក

//s5.kh1.co/9f/9f71029a5d4e4fa945d08d0fa4d00185d1826145.jpg
យល់ដឹង

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លើទីផ្សារក្នុងស្រុក នាពេលបច្ចុប្បន្ននេះ គេឃើញថាមានអ្នកចាប់អារម្មណ៍ បើកជំនួញជាច្រើនហូរហែ តែស្របពេលនោះអ្នកជំនួញគ្រប់រូបក៏ត្រូវតែដឹងពីតម្រូវការរបស់អតិថិជនផងដែរ។

យល់​ដឹង៖ ​មួយ​រយៈចុង​ក្រោយ​នេះ​  ​គេសង្កេត​ឃើញ​ថា​មាន​ អ្នក​​ជំនាញប្រុស​ស្រី ​​វ័យ​ក្មេង​ជា​ច្រើន​ ចាប់​ផ្តើមសាកល្បង​​ប្រឡូកចូល ក្នុងវិស័យ​​​រក​ស៊ី​អនឡាញ ក៏​ដូចជា ការ​បើកហាង​ដោយខ្លួន​ឯង ក្នុង​ខណៈពេល​ដែល​ទីផ្សារ​ ក្នុង​ស្រុកកំពុង​តែមាន​ការ​ប្រកួត​ប្រជែងខ្លាំង​ មុខ​របរ​ទាំង​នេះ ក៏កំពុង​ទទួល​បាន​នៅ ការ​ចាប់​អារម្មណ៍​ច្រើន​ពី អ្នក​រក​ស៊ីទូទៅ ហើយ​ក៏មាន​ការ​រីកលូត​លាស់​យ៉ា​ងច្រើន​ ស្រប​ពេល​ដែល​តម្រូវការ​ អតិថិជន​កាន់​តែកើន​ឡើងផងដែរ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លក់សម្លៀកបំពាក់​

រូប​តំណាង​
រូប​តំណាង​

មូលហេតុ​ដែល​ធ្វើ​ឲ្យ ​មុខ​របរ​លក់​សម្លៀកបំពាក់​នេះ ​​បាន​ក្លាយជា​ទី​ ពេញ​និយម​របស់ ​អ្នក​រក​ស៊ី​ភាគច្រើន ​​ក៏​ព្រោះ​តែ បច្ចុប្បន្ន ​មិន​ថា​យុវវ័យ ​មនុស្ស​វ័យ​កណ្តាល ឬមនុស្ស​ចាស់ ប្រុស​ស្រី​ មាន​ផ្នត់​គំនិត​ជឿន​លឿន​ជាង​មុខ ​មាន​តម្រូវ​ការ​និង​ ការ​ផ្លាស់​ប្តូរ​ស្ទាយ៍ ​របស់​ខ្លួន​ជា​និច្ច ដើម្បី​តាម​ទាន់​សម័យ​កាល​។

២. លក់​គ្រឿង​សម្អាង

រូប​តំណាង​
រូប​តំណាង​

បច្ចុប្បន្ន​មិន​ថា​ មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​នោះ​ទេ ​សុទ្ធ​តែ​ចង់បាន​ផលិត​ផល​ ដែល​អាច​មក​បំពេញ​ នៅ​ចំណុច​ខ្វះខាតនៃ​រូប​សម្រស់ ​លើ​រាង​កាយ​របស់​ខ្លួន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវ​ការ​ កាន់​តែ​ច្រើន​​ ជំនួញ​លក់​គ្រឿង​សម្អាង​ ក៏​ចាប់​ផ្តើម​មាន​ការ​កើន​ឡើង​ ជា​លំដាប់មិន​ថា​តាម ​អនឡាញ​ឬ​ដំណើ​រកា​រ ជាហាង​នោះ​ទេ​។

៣. បើកហាង​កាហ្វេ

រូប​តំណាង​
រូប​តំណាង​

ជាក់​ស្តែង​ មាន​កន្លែង​ជា​ច្រើន​ នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ និង​តាម​បណ្តាខេត្ត មាន​ការ​កើន​ឡើង​នៅ កា​របើក​​ហាង​កាហ្វេ និង​តូបលក់​គ្រឿង ​ភេសជ្ជៈជា​ច្រើន​ ដែល​មុខ​របរ​នេះ ​ក៏​កំពុង​តែ​មាន​ការ​គាំទ្រ​ច្រើន​ ពីសំណាក់​អតិថិជន ទូទៅ​ជា​ពិសេស​យុវវ័យ​ផងដែរ​។

៤. បើកហាង​អាហារ​

រូប​តំណាង​
រូប​តំណាង​

អាហារ​ជា​របស់​ដែលចាំបាច់​ និង​​មិន​អាច​ខ្វះបាន​របស់​មនុស្ស។ មនុស្ស​ម្នាក់​ៗ​ត្រូវ​ការញុំា ដូច្នេះ​ប្រសិន​បើ​មាន​ បំណង​ចង់​បើកដំណើ​រការ​ ហាងអាហារ ​អ្នក​ត្រូវ​មាន​ចំណុច​សំខាន់​ៗ​ ទាំង​ប៉ុន្មាន​នេះជាដាច់​ខាត​ ប្លែក ឆ្ងាញ់ បរិយាកាស​ការ​តុបតែង​ល្អ អនា​ម័យ សេវាកម្ម​ល្អ នឹង​តម្លៃ​ធូរ​ថ្លៃ​​ នោះ​ហា​ងរបស់ ​អ្នក​នឹ​ងទទួល​បាន​ការ​គាំទ្រ ​ជា​ក់​ជាមិន​ខាននោះទេ​។

៥. ហាង​នំ

រូប​តំណាង​
រូប​តំណាង​

ហាង​លក់​នំ ​ក៏​ត្រូ​វ​បាន​គេ​កក់សម្គាល់​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ជា​លំដាប់ មិន​ថា​នំ​បែប​ខាង​បញ្ចឹម​ប្រទេស​ និង​នំខ្មែរ​នោះ​ទេ ហើយ​ក៏​ទទួល​បាន​ នៅ​ការ​គាំទ្រ​ពី​សំណាក់ ​អតិថិជន​ច្រើន​ផងដែរ៕

យ៉ាងណាដែរ ប្រិយមិត្ត? មានចំណង់ចំណូលចិត្ត លើរបរណាមួយទេ ក្រោយពីបានឃើញ ការរៀបរាប់ខាងលើ?

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T