ការ​គេង​ថ្ងៃ​អាច​ជួយ​ដល់​យើង​ច្រើន​ ជា​ពិសេស​ដូចជាជួយបំពេញ​​ពេល​យើង​គេង​មិន​គ្រប់គ្រាន់​នៅ​ពេលយប់​​ជាដើម។ ការ​គេង​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​មាន​ប្រយោជន៍​ច្រើន និង​មិន​ប៉ះពាល់​ដល់​ដំណេក​ពេល​យប់នោះទេ​។

១. សុខភាព​បេះដូង

ការ​គេង​ថ្ងៃ​​អាច​កាត់​បន្ថយ​ស្ត្រេស​ដែល​នេះ​ក៏​អាច​បន្ថយ​ហានិភ័យ​ជំងឺ​​បេះដូង។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម​ជាង​៣ ៦០០នាក់​បាន​រក​ឃើញ​ថា​ការ​គេង​ថ្ងៃ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​គាំង​បេះដូង​ជាង​អ្នក​អត់​គេង​ថ្ងៃសោះ​។

២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឡើង​វិញ​

នៅ​ពេល​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ការ​គេង​ថ្ងៃ​គឺ​អាច​ជួយ​បាន។ ការ​សិក្សា​មួយ​បាន​ឲ្យ​បុរស​ដែល​មាន​សុខភាព​ល្អ​១១​នាក់​គេង​ត្រឹមតែ​២​ម៉ោង​នៅ​ពេល​យប់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​បុរស​ទាំង​នោះ​គេង​រយៈពេល​៣០​នាទី​មិន​ថា​នៅ​ពេល​ព្រឹក ឬ​ពេល​រសៀល​ ឬ​មិន​មាន​គេង​បន្ថែម​សោះ។ ក្នុង​ការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​មក​ធម្មតា​វិញ។

៣. ផ្ចង់​អារម្មណ៍​បាន​ល្អ

ប្រសិនជា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ​ងងុយ​គេង ការ​គេង​ថ្ងៃ​ត្រឹម​តែ​២០​នាទី​ក៏​អាច​ជួយ​ដាស់​ស្មារតី​បាន​ដែរ។ ម៉្យាង​ទៀត ការ​គេង​ថ្ងៃ​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​បន្ថែម​ថាមពល​ដែល​ជួយ​កាត់បន្ថយ​ភាព​ហត់​នឿយ​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​ពី​យប់។

៤. បង្កើន​ការ​ចងចាំ

ការ​គេង​ថ្ងៃ​អាច​ជួយ​ដល់​ខួរក្បាល និង​ការ​ដំណើរការ​ព័ត៌មាន​ផ្សេងៗ។ ការ​សិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ថា​អ្នក​ដែល​គេង​មួយ​ម៉ោង​ក្រោយ​ពី​រៀន​រួច​ជួយ​បង្កើន​ការ​ចង​ចាំ និង​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​ការ​រៀន​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព។ ម៉្យាងទៀត ពួកគេ​ក៏​មាន​ស្មារតី​ល្អ​ពេញ​មួយ​ថ្ងៃ​ដែរ។

ការ​គេង​ថ្ងៃ​ដែល​ត្រឹមត្រូវ​គឺ​មាន​រយៈពេល​ពី​១០​ទៅ​២០​នាទី ឬ​យ៉ាង​យូរ​៣០​នាទី និង​គួរ​គេង​មុន​ម៉ោង​៣​រសៀល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ