ការប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺផ្ដល់​នូវ​ផាសុកភាព​ក្នុងរដូវក្តៅ ប៉ុន្តែគ្នា​យើង​ដឹងទេ​ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងត្រជាក់យូរអាចបណ្តាលឲ្យស្បែកស្ងួត និងបាត់បង់ជាតិទឹក។ នៅពេលដែលភាគរយនៃជាតិទឹកក្នុងខ្លួនយើង​មានការថយចុះ និងមានការហួតទឹកចេញពីស្បែកវិញ​ នោះយើង​​អាចនឹងមានអារម្មណ៍ថាស្បែកឡើង​តឹង ស្បែកមើលទៅជ្រួញ ឬរបក ស្បែកឡើងក្រហម មានស្នាមឆ្នូត ឬស្នាមជ្រីវជ្រួញ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរនឹងមានស្នាមប្រេះជ្រៅ ហើយក៏អាចវិវត្តឲ្យហូរ​ឈាម​បាន​ថែមទៀត។ ខាងក្រោមនេះជាជំរើសល្អៗចំនួន ៥ សម្រាប់គ្នា​យើង​ដើម្បីជួយឲ្យស្បែកមានភាពស្រស់ស្អាត និងគួរឲ្យស្រឡាញ់ពេលកំពុង​ប្រើ​ម៉ាស៊ីនត្រជាក់​។

១-រក្សាសំណើម​ក្នុង​បរិយាកាស

នៅពេលបើកម៉ាស៊ីនត្រជាក់យើង​អាចមានអារម្មណ៍រីករាយ ប៉ុន្តែក៏អាចហួតយកជាតិទឹកពីក្នុងខ្លួនយើង​តាមស្បែកផងដែរ។ សីតុណ្ហភាពដែលត្រជាក់ពេកគឺមិនមាន​ផល​ល្អសម្រាប់ស្បែកនោះទេ ដូច្នេះយើង​អាចតំឡើង​ម៉ាស៊ីន​សំណើម​ដើម្បី​ជួយ​ឲ្យ​បន្ទប់​មាន​សំណើម​នៅពេលដែលយើង​កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់។ ម៉ាស៊ីនផ្តល់​សំណើមជួយឲ្យមានតុល្យភាពសំណើមនៃខ្យល់នៅកន្លែលរបស់យើង​។ ម៉ាស៊ីនសំណើមមាន​ប្រភេទ​ផ្សេងៗ​គ្នា​ដែល​យើ​ង​អាច​​រក​​ទិញ​​បាន​​ពី​ហាង​លក់​ម៉ាស៊ីន​ត្រជាក់។​ យើង​​អាច​ប្រើដោយដាក់ទឹកតែមួយមុខ ឬបញ្ចូលជាមួយប្រេងសំខាន់ៗមួយចំនួនតាមការជ្រើសរើសបាន​។

២-រក្សាជាតិទឹក

ជាធម្មតា​យើង​ត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។ រាងកាយដែលមានជាតិទឹកគ្រាប់​គ្រាន់​មិន​ត្រឹម​តែ​ល្អសម្រាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ការលូតលាស់នៃកោសិកាក្នុងរាងកាយទៀតផងដែរ។ បរិមាណដែលល្អនៃការផឹកទឹកគឺ ៨ កែវក្នុងមួយថ្ងៃ ឬនៅពេលដែលយើង​មានអារម្មណ៍ស្រេក​ទឹកក៏ដូចជានៅ​ពេល​ដែលដឹងថារាងកាយកំពុងមានការបាត់បង់ជាតិទឹកច្រើនដូចជាបែកញើស ឬនោមជាដើម។

៣-គ្រប់គ្រងជាតិសំណើម

មធ្យោបាយដ៏ល្អមួយទៀតដើម្បីការពារភាពស្ងួតពេលកំពុងប្រើម៉ាស៊ីនត្រជាក់គឺដោយប្រើសារជាតិផ្តល់សំណើម។ យើងមិនអាចបិទម៉ាស៊ីនត្រជាក់នៅកន្លែង ឬបន្ទប់ដែលគ្មានលំហូរខ្យល់ដូចជាបង្អួច និងយ៉រទេ ដោយសារតែយើង​អាចនឹងមានអារម្មណ៍មិនស្រួលជាមួយនឹងការកើននៃសីតុណ្ហភាពដែលយើងនៅ។ ជាតិសំណើមជាជម្រើស​ដ៏ល្អ និងជាវិធីងាយមួយដើម្បីជួយឲ្យស្បែកមានសំណើម​ក៏ដូចជាការពារស្បែកពីភាពជ្រីវជ្រួញមុនអាយុ ឬសញ្ញានៃភាពចាស់ដែលកើតឡើងដោយសារការស្ងួត​ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់។​

៤- បើកបង្អួចឲ្យបានញឹកញាប់

បន្ទប់ដែលមានម៉ាស៊ីនត្រជាក់កម្របើកបង្អួចហើយមនុស្សតែងតែគិតថាមិនចាំបាច់ក្នុងការបើកបង្អួចទេលុះត្រាតែចាំបាច់។ ទាំងនេះគឺជាការសន្និដ្ឋានដែលមិនត្រឹមត្រូវ។ ការបើកបង្អួចអាចនាំយកខ្យល់ល្អពីខាងក្រៅជួយធ្វើឲ្យបន្ទប់មានសំណើម។ យើងអាចបើកបង្អួចនៅពេលចេញទៅក្រៅហើយបិទបង្អួចវិញនៅពេលយើង​មក​វិញ និង​ត្រូវបើកម៉ាស៊ីនត្រជាក់។ កម្រិតសំណើមល្អនៅក្នុងបន្ទប់អាចជួយការពារស្បែកយើង​ពីការខ្វះជាតិទឹកបាន។

៥- រៀបចំធុងទឹក

មនុស្សយើង​ជា​ច្រើន​មិនចាប់អារម្មព៍​ពីផលប៉ះពាល់​នៃម៉ាស៊ីនត្រជាក់ដែលអាចស្រូបយកសំណើមចេញពីកន្លែងផ្សេងៗ និងពីរាងកាយរបស់យើងផងដែរ។ ដើម្បីជាជំនួយយើង​អាចដាក់ធុងទឹក​នៅក្រោមម៉ាស៊ីនត្រជាក់ដើម្បីឲ្យទឹកហួតទៅម៉ាស៊ីនត្រជាក់ពេល​កំពុង​ដំណើរការ​។ វិធីនេះអាចជួយយើង​ក្នុងការការពារកុំឲ្យស្បែកស្ងួត ដោយសារម៉ាស៊ីនត្រជាក់នឹងបឺតយកជាតិទឹកចេញពីធុងទឹកជំនួស​ស្បែករបស់យើង​។ ជម្រើសនេះក៏ជួយធ្វើឲ្យខ្យល់ក្នុងបន្ទន់យើង​មានសំណើម ដែលវាជាវិធីល្អបំផុតបើប្រៀបទៅនឹងវិធីពីរផ្សេងទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ