ទៀតហើយ! ព្យុះភ្លៀងវាយប្រហារខេត្តហ៊ូប៉ីប្រទេសចិនបង្កឱ្យមនុស្សស្លាប់ ៥ នាក់ និងបាត់ខ្លួន ១ នាក់

//s5.kh1.co/a0/a050ef6621111843720fc3cc874d5eb2da44bfdd.jpeg
សង្គម

 ២៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទទី ២៧ ខែកក្កដានេះថា ព្យុះភ្លៀងបានវាយប្រហារខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនអំឡុងចុងសប្តាហ៍បានបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់និងបាត់ខ្លួនម្នាក់

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទទី ២៧ ខែកក្កដានេះថា ព្យុះភ្លៀងបានវាយប្រហារខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនអំឡុងចុងសប្តាហ៍បានបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់ និងបាត់ខ្លួនម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមមន្ត្រីរដ្ឋាភិបាលស្រុក Jianshi បានឱ្យដឹងថា ព្យុះភ្លៀងបានវាយប្រហារស្រុក Jianshi នៃតំបន់ Enshi Tujia និងតំបន់ស្វយ័ត Miao កាលពីល្ងាចថ្ងៃសៅរ៍ និងបណ្តាលឱ្យមានការលិចលង់និងការបាក់ស្រុតដីជាច្រើនកន្លែងផងដែរ។

រូបតំណាង
រូបតំណាង

រដ្ឋាភិបាលបានតំឡើងកម្រិតឆ្លើយតបនៃគ្រោះអាសន្នពីការការពារទឹកជំនន់ពីកម្រិតទី ២ ដល់កម្រិតទី ១ ដែលជាកម្រិតខ្ពស់បំផុតនៃប្រព័ន្ធឆ្លើយតបនឹងភាពបន្ទាន់ទាំង ៤ របស់ប្រទេសចិនសម្រាប់គ្រោះទឹកជំនន់។

ជាការកត់សម្គាល់ គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ ជំនន់ទឹកភ្លៀងបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋ ចិនជាង ១៦០,០០០ នាក់ ដោយ ៦០,០០០ នាក់ត្រូវបានជម្លៀសចេញ។ រដ្ឋាភិបាលបាននិយាយ ថា វាក៏បានប៉ះពាល់ដល់ផលដំណាំចំនួន ២,៩០០ ហិកតាផងដែរ។

រហូតមកដល់ពេលនេះចរាចរណ៍ផ្លូវថ្នល់ ការទំនាក់ទំនង​ ការផ្គត់ផ្គង់ទឹកនិងអគ្គិសនីនៅក្នុងទីប្រជុំជននៃទីក្រុងត្រូវបានស្តារឡើងវិញ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T