Man Utd កំពុងសម្លឹងចង់យកអ្នកចាំទីលេងនៅលីគ La Liga រូបនេះមកជំនួសតំណែង David De Gea

//s5.kh1.co/ae/ae833ff79985c46f03abbe112de4d80b562469b1.jpg
កីទ្បា

 ២៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះផងដែរ គឺលេចលឺពត៌មានថាក្រុមបិសាចក្រហម Manchester United កំពុងតែសម្លឹងមើលឃើញអ្នកចាំទីរបស់ក្រុម Atletico Madrid គឺ Jan Oblak ដែលជាគោលដៅដ៏ធំរបស់ក្រុមតោខៀវ Chelsea។

ថ្មីៗនេះផងដែរ គឺលេចឮព័ត៌មានថា ក្រុមបិសាចក្រហម Manchester United កំពុងតែសម្លឹងមើលឃើញអ្នកចាំទីរបស់ក្រុម Atletico Madrid គឺ Jan Oblak ដែលជាគោលដៅដ៏ធំរបស់ក្រុមតោខៀវ Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយក្រុម Chelsea បើកការចាប់អារម្មណ៍ទៅលើអ្នកចាំទីរូបនេះ ដោយសារតែលេចឮដំណឹងថា Oblak ចង់ផ្សងព្រេងទៅរកការប្រកួតប្រជែងថ្មីក្រៅពី La Liga។ យ៉ាងណាមិញស្រាប់តែ Manchester United ក៏មានបំណងចង់ប្រជែង Chelsea យកអ្នកចាំទីរូបនេះមក Old Trafford ផងដែរ។ 

យ៉ាងណាមិញ ក្រុម Manchester United និង Chelsea សុទ្ធតែបើកការចាប់អារម្មណ៍ចង់បានអ្នកចាំទីថ្មី បន្ទាប់ពីអ្នកចាំទី David De Gea និង Kepa Arrizabalaga បង្ហាញទម្រង់លេងពុំសូវល្អនាមួយរយៈចុងក្រោយនេះ។
គួរជម្រាបដែរថា តម្លៃខ្លួនផ្តាច់កុងត្រារបស់អ្នកចាំទី Oblak អាចនឹងរហូតទៅដល់ ១២០ លានផោន ប៉ុន្តែស្របពេលដែលក្រុម Atletico Madrid កំពុងត្រូវការលុយខ្លាំង ពួកគេអាចនឹងវៃ Oblak ចេញក្នុងតម្លៃថោកជាងនេះ៕      

អ្នកចាំទី Oblak
អ្នកចាំទី Oblak
អ្នកចាំទី De Gea
អ្នកចាំទី De Gea
អ្នកចាំទី Kepa
អ្នកចាំទី Kepa
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T