ហេតុផលទាំងនេះ ទើបអ្នកខ្លះមិនរងាទេ តែចូលចិត្តដណ្តប់ភួយរហូត

//s5.kh1.co/89/894c5baa5859b8b8d9814307e88ab2fcf9da20ef.jpg
នារី

 ២៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកប្រហែលជាយល់ថាខ្លួនឯងដូចជាចម្លែក ឬខ្វះអ្វីម៉្យាងគ្រប់ពេលដែលគេងពេលយប់ដោយមិនមានភួយនៅលើខ្លួន។ វាហាក់បីដូចជា កម្លាំងវេទមន្តមួយអ៊ីចឹង

អ្នកប្រហែលជាយល់ថាខ្លួនឯងដូចជាចម្លែក ឬខ្វះអ្វីម៉្យាងគ្រប់ពេលដែលគេងពេលយប់ដោយមិនមានភួយនៅលើខ្លួន។ វាហាក់បីដូចជា កម្លាំងវេទមន្តមួយអ៊ីចឹង ព្រោះគ្រប់ពេលដែលអ្នកដណ្តប់ភួយពេលគេងដឹងតែធ្វើឲ្យគេងលក់កាន់តែលឿនតែម្តង។ ទោះបីជាអាកាសធាតុពេលយប់ក្តៅក៏មិនខុសគ្នាអ្វីដែរ។ មានហេតុផលតិចតួចដែរដែលធ្វើឲ្យមនុស្សមួយចំនួនចេះតែមិនអាចចៀសឆ្ងាយពីការដណ្តប់ ភួយបាននៅពេលគេងម្តងៗ ប៉ុន្តែហេតុផលនោះស្តាប់ទៅទំនងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជួយសម្រួលដល់សីតុណ្ហភាពរាងកាយ

រូបតំណាង
រូបតំណាង

មនុស្សយើងទាំងអស់គ្នាសុទ្ធតែមានឈាមក្តៅ មានន័យថា រាងកាយរបស់យើងអាចសម្របសម្រួលដល់សីតុណ្ហភាពក្នុងខ្លួនបាន ហើយរឿងនេះក៏អាចជួយឲ្យយើងមានអារម្មណ៍កក់ក្តៅផងដែរ។ ប៉ុន្តែនៅពេលគេងលក់ស្កប់ ការគ្រប់គ្រងទាំងអស់របស់យើងនឹងបាត់ទៅវិញដោយខ្លួនឯង ហើយយើងក៏ត្រូវការជំនួយពីអ្វីៗនៅជុំវិញខ្លួនផងដែរ។ ម្ល៉េះហើយ ភួយនឹងជួយរាងកាយសម្រួល និងរក្សាសីតុណ្ហភាពដែលយើងត្រូវការបាន។ 

២. ភួយជាផ្នែកដ៏សំខាន់មួយនៃទម្លាប់ពេលគេង

រូបតំណាង
រូបតំណាង

មនុស្សយើងទាំងអស់គ្នាសុទ្ធតែមានទម្លាប់ ហើយរៀងនេះមានឥទ្ធិពលដ៏ធំមួយទៅលើមូលហេតុដែលយើងត្រូវការភួយ។ ទោះបីជាវាមិនមែនជាអារម្មណ៍ធ្វើឲ្យមានសុវត្ថិភាព តែយើងប្រើប្រាស់ភួយសម្រាប់ ដណ្តប់ពេញមួយជីវិត ហើយវាក៏មានកើតឡើងជាប់រហូតផងដែរ។ ដូច្នេះនៅពេលយើងចូលគេង ហើយ ដណ្តប់ភួយ រាងកាយនឹងទទួលបានសញ្ញាមួយបញ្ជាក់ថា ដល់ពេលគេងហើយ។ 

៣. ភួយជួយបន្ថយស្រ្តេស និងការថប់អារម្មណ៍

រូបតំណាង
រូបតំណាង

Serotonin គឺជាអ័រម៉ូនផ្តល់អារម្មណ៍ល្អមួយប្រភេទដែលដើរតួនាទីដ៏សំខាន់ក្នុងការជួយឲ្យមនុស្សយើងសប្បាយចិត្ត និងស្ងប់អារម្មណ៍។ នៅពេលយើងស្រ្តេស និងថប់អារម្មណ៍ វាពិតជាពិបាកគេងឲ្យលក់ខ្លាំងណាស់។ ប៉ុន្តែនៅពេលយើងមានភួយដណ្តប់ ចំនួននៃអ័រម៉ូនខាងលើនឹងកើនឡើង ហើយក៏ជាហេតុផលជំរុញដល់អារម្មណ៍តក់ស្លុតនានាបាត់ទៅវិញផងដែរ។ 

៤. ភួយជួយឲ្យគេងលក់

រូបតំណាង
រូបតំណាង

ភួយជួយបង្កើតជាមីក្រូអាកាសធាតុ មានន័យថា ជារបាំងមួយដែលសីតុណ្ហភាពមិនអាចផ្លាស់ប្តូរអ្វីច្រើនឡើយ។ រឿងនេះនឹងជំរុញដល់ការឡើងកម្តៅដល់ស្បែក និងកត្តាជុំវិញខ្លួនមិនធ្វើឲ្យរាងកាយចុះត្រជាក់ខ្លាំងឡើយ។ ដូច្នេះយើងនឹងគេងលក់កាន់តែលឿន និងល្អជាងមុន ព្រមទាំងមិនសូវរំខានដល់ការគេងទៀតផង។ 

៥. យើងមានអារម្មណ៍ថា មានការការពារ និងសុវត្ថិភាព

រូបតំណាង
រូបតំណាង

ភួយជំរុញដល់អារម្មណ៍នៃការមានសុវត្ថិភាព ដោយសារតែភាពភ័យខ្លាចភាគច្រើនដែលកើតឡើងភាគច្រើនគឺ ពេលនៅពីក្មេង ជាពិសេសការខ្លាចភាពងងឹតតែម្តង។ ដូច្នេះនៅពេលអារម្មណ៍នោះកើតឡើង យើងតែងតែដណ្តប់ភួយឲ្យជិតខ្លួនតែម្តង។ ប៉ុន្តែភាពភ័យខា្លចនោះបែរជាបាត់ទៅវិញយ៉ាងអស្ចារ្យទៅវិញ ហើយក៏យល់ថាមានតែភួយទេដែលជួយបំបាត់ភាពភ័យខ្លាចនោះបាន។ អារម្មណ៍នៃការមានសុវត្ថិភាពមួយនេះនៅតែដកជាប់ក្នុងខ្លួនដល់សព្វថ្ងៃទៀតទោះបីជាធំហើយក៏ដោយ។ ដូច្នេះទើបធ្វើឲ្យមនុស្សខ្លះជ្រើសរើសការដណ្តប់ភួយពេលគេង៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T