សត្វស្វាដ៏កម្រមួយប្រភេទ ត្រូវបានប្រទះឃើញនៅក្នុងព្រៃ នៃប្រទេសនីហ្សេរីយ៉ា

//s5.kh1.co/05/0554769dbb4fd06967661a592adf97ecabbf1cdd.jpg
សង្គម

 ២៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នកអភិរក្សបានចាប់យករូបភាពថ្មីនៃសត្វស្វាហ្គោរីឡាដ៏កម្របំផុតរបស់ពិភពលោកជាមួយនឹងកូនវាជាច្រើននៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។

នីហ្សេរីយ៉ា៖ អ្នកអភិរក្សបានចាប់យករូបភាពថ្មីនៃសត្វស្វាហ្គោរីឡាដ៏កម្របំផុតរបស់ពិភពលោកជាមួយនឹងកូនវាជាច្រើននៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។ សត្វហ្គោរីឡាឆ្លងទន្លេត្រូវបានគេប្រទះឃើញនៅលើភ្នំមេមត់ក្នុងរដ្ឋ Cross River ដោយការដាក់កាមេរ៉ាដោយអង្គការអភិរក្សសត្វព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានឱ្យដឹងថា ប្រភេទសត្វស្វាទាំងនេះគឺងាយរងគ្រោះថ្នាក់ជិតផុតពូជ ហើយក្នុងពេលនេះមានចំនួនប្រមាណ ៣០០ ក្បាលប៉ុណ្ណោះដែលត្រូវបានគេដឹងថា មានជីវិតរស់នៅក្នុងតំបន់ភ្នំក្នុងប្រទេសនីហ្សេរីយ៉ា និងកាមេរូន។ សត្វហ្គូរីឡាមានចេតនាចង់ការរត់គេចពីហ្វូងមនុស្ស និងអ្នកតាមប្រមាញ់ពួកវានាពេលកន្លងមក។ រូបភាពនៃសត្វហ្គោរីឡាក៏ត្រូវបានគេថតនៅក្នុងឆ្នាំ ២០១២ នៅក្នុងដែនជម្រកសត្វព្រៃកាមេរូនរបស់កាមេរូន។

ហ្គោរីឡា
ហ្គោរីឡា

លោក Inaoyom Imong ប្រធានអង្គការអភិរក្សសត្វព្រៃទន្លេនីហ្សេរីយ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការមើលឃើញចុងក្រោយបង្អស់គឺជាភស្តុតាងដែលថា សត្វហ្គោរីឡាឆ្លងទន្លេត្រូវបានការពារ និងជៀសផុតពីត្រូវបានតាមប្រមាញ់ដោយក្រុមអ្នកប្រមាញ់ជាច្រើនទសវត្សរ៍។ អ្នកធ្វើការជាមួយសហគមន៍ជាច្រើនបាននិយាយថា ​ការធានាការការពារសត្វហ្គីរីឡា ហើយចាប់តាំងពីឆ្នាំ ២០១២ មកគឺគ្មានការស្លាប់នៃប្រភេទហ្គោរីឡា និងមិនត្រូវបានគេកត់ត្រាឬរាយការណ៍នៅក្នុងប្រទេសនីហ្សេរីយ៉ានោះទេ។

គួរជម្រាបផងដែរថា លោក Gabriel Ocha ប្រធានភូមិ Kanyang ដែលរស់នៅភូមិមួយនៅជិតភ្នំ Mbe បាននិយាយថា រូបភាពទាំងនេះគឺជាភ័ស្តុតាងដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្ស សហគមន៍របស់គាត់ជាមួយ WCS គឺផ្តល់នូវលទ្ធផលល្អ។ លោក Ocha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខ្ញុំពិតជារីករាយណាស់ដែលបានឃើញរូបភាពដ៏អស្ចារ្យទាំងនេះនៃហ្គោរីឡារីសដែលមានកូនជាច្រើននៅក្នុងព្រៃរបស់យើង"៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T