កំពុងលេងបាល់សុខៗ ស្រាប់តែរន្ទះបាញ់ចំអ្នកចាំទីម្នាក់ នៅកណ្ដាលតារាង (មានវីដេអូ)

//s5.kh1.co/b4/b48faf4701a2567463aba23f48fdc611807bbca9.jpg
សង្គម

 ២៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឧប្បត្តិហេតុចម្លែកនេះបានបង្ហាញពី ក្មេងជំទង់ដែលត្រូវបានរន្ទះបាញ់ចំ ខណៈពេលសុតបាល់បញ្ចូលទី ហើយមិត្តរួមក្រុមរបស់គាត់កំពុងហ្វឹកហាត់នៅកៀនតារាងបាល់។

រុស្ស៊ី៖ អ្នកចាំទីសញ្ជាតិរុស្ស៊ី Ivan Zaborovsky អាយុ១៦ឆ្នាំ បានជាសះស្បើយពីព្រឹត្តិការណ៍មិនអាចបំភ្លេចបាន បន្ទាប់ពីគាត់ត្រូវបានរន្ទះបាញ់ ក្នុងកំឡុងពេលហ្វឹកហាត់មួយ កាលពីដើមខែនេះ។ ខ្សែវីដេអូនៃឧប្បត្តិហេតុចម្លែកនេះបានបង្ហាញពី ក្មេងជំទង់ដែលត្រូវបានរន្ទះបាញ់ចំ ខណៈពេលសុតបាល់បញ្ចូលទី ហើយមិត្តរួមក្រុមរបស់គាត់កំពុងហ្វឹកហាត់នៅកៀនតារាងបាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទីសញ្ជាតិរុស្ស៊ី Ivan Zaborovsky
អ្នកចាំទីសញ្ជាតិរុស្ស៊ី Ivan Zaborovsky

វីដេអូបន្ទាប់មកបង្ហាញពី Zaborovsky បានដួលទៅនឹងដី មុនពេលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកចាំទីរបស់ក្លឹប Znamya Truda បានសន្លប់ស្ដូកស្ដឹង ខណៈពេលដែលរបួសរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណ ប៉ុន្តែក្រោយពីមិនដល់៣សប្ដាហ៍ Zaborovsky អាចវិលត្រឡប់មកការលេងវិញ។

កីឡាករវ័យក្មេងដែលទើបចុះកុងត្រាជាមួយក្លឹបលំដាប់ទី៣រុស្ស៊ី និយាយថា គាត់មិនចាំពីឧប្បត្តិហេតុនោះទេ ហើយវាបានបន្សល់ស្លាកស្នាមនៅលើទ្រូងរបស់គាត់។ លោកបាននិយាយថា៖ «វាពិបាកដកដង្ហើមណាស់ ប៉ុន្តែវាមានតែប៉ុណ្ណឹង។ ឥឡូវនេះ វាបានប្រសើរជាងមុន។​ អ្វីៗបានវិលត្រឡប់មករកភាពប្រក្រតីវិញហើយ»៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T