ទៅសៀមរាប​ប៉ុន្មាន​ដងហើយ? មិនគួររំលងរឿង ៣ យ៉ាង​នេះ​​ បើជ្រុល​​ទៅ​​ដល់​​​ខេត្ត​សៀម​រាប​​ហើយ​​

//s5.kh1.co/cf/cf7eab07dbc9c902b5ccccaceb3e8aba3cc1d07e.jpg
យល់ដឹង

 ២៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿង ៣យ៉ាងមិនគួររំលង បើជ្រុលទៅដល់ខេត្តសៀមរាបហើយ

ខេត្តសៀមរាប ជាខេត្តមួយដែលសម្បូរទៅដោយប្រាង្គប្រាសាទរាប់រយ ដែលអាចទាក់ទាញភ្ញៀវទេសចរ​ជាច្រើនទៅ​ទស្សនា​កំសាន្តនៅទីនោះ។ មិនតែប៉ុណ្ណោះនៅស្ទើរតែគ្រប់ផ្លូវក្នុងខេត្តសៀមរាប ពិតជាមានសោភ័ណ្ឌភាពស្រស់ស្អាត ថែមទាំងសម្អាតបរិស្ថានបានយ៉ាងស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=425,q=100/d1/d1f601586cd9e6c31cb83b9eeae3c8116a6f073e.png

ក្រៅពីការដើរទស្សនាតាមប្រាង្គប្រាសាទនានា ប្រិយមិត្តទាំងអស់គ្នា​កុំភ្លេចធ្វើរឿងទាំង 3 នេះផង បើជ្រុលជាបាន​ទៅដល់ហើយ ៖

១. ជិះម៉ូតូកង់ 4

ឃើញ ១០ដងមិនស្មើបានជិះ ១ដងទេ។ ពិតជាសប្បាយខ្លាំងណាស់ បានទាំងបទពិសោធន៍ថ្មី ហើយគយគន់ទេស​ភាព​ស្រស់ត្រកាលសងខាងយ៉ាងស្រស់ស្អាត។ សម្រាប់កន្លែងជិះម៉ូតូធំកង់ ៤ មានឈ្មោះថា "Cambodia Quad Bike"។ បច្ចុប្បន្ននេះ ភាគច្រើនភ្ញៀវទេសចរដែលបានទៅដល់ខេត្តសៀមរាបកម្រនឹងរំលងកន្លែងនេះណាស់។

https://s5.kh1.co/__image/w=537,h=403,q=100/6b/6b2917704adbd3b192d9d600077e7274d238bc59.jpg

២. ជិះកង់លម្អទីក្រុង

ពេលដល់សៀមរាប អ្នកទាំងអស់គ្នាសាកប្តូរពីការជិះម៉ូតូ ឬរថយន្ត ទៅជាការជិះកង់វិញមើលថាសប្បាយយ៉ាងណា។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងលម្អទីក្រុង ក៏ដូចជាហាត់ប្រាណជំនួយសុខភាពផងដែរ។ សម្រាប់កង់វិញ ភាគច្រើនគឺ​មាន​ដាក់ជួលនៅមុខសណ្ឋាគារ ឬផ្ទះសំណាក់។ ដោយតម្លៃកង់ចាប់ពី ២ ទៅ ៣ដុល្លារគឺកំណត់តាមម៉ោង។

https://s5.kh1.co/__image/w=650,h=867,q=100/7f/7f59a11eddefd4333fc33b4ec9658ba328986518.jpg

៣. ជិះខ្សែរ៉ក់នៅ Angkor Zipline

ភាគច្រើនមិនសូវមានអ្នកបានស្គាល់កន្លែងមួយនេះឡើយ។ Angkor Zipline ជាកន្លែងកំសាន្តលក្ខណៈផ្សងព្រេង​ដូចជា ការជិះរ៉ក និងដើរព្រៃ។  សម្រាប់ទីតាំងរបស់ Angkor Zipline មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល៣ ឃុំស្លក្រាម ក្រុងសៀមរាប។ នៅជិតប្រាសាទតានៃ និងមានចម្ងាយប្រហែល 14 គីឡូម៉ែត្រ ពីរង្វង់មូលជិតព្រះអង្គចេក ព្រះអង្គចម៕

https://s5.kh1.co/__image/w=650,h=366,q=100/50/507b1fc325b251141e5ff10a8bdab66300e20333.jpg
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T