ការពារប្រសើរជាងព្យាបាល! វិធី ៧ យ៉ាង​ក្នុងការ​ទប់​ស្កាត់ និង​បង្ការ​ពី​ការ​ផ្ទុះ​ហ្គាស

//s5.kh1.co/c0/c0db46e5e67828136f4556b114b9c01cfd1906f7.gif
យល់ដឹង

 ២៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

៧ យ៉ាងក្នុងការទប់ស្កាត់ និងបង្ការពីការផ្ទុះហ្គាស

បច្ចុប្បន្ននេះ នៅតាមផ្ទះភាគច្រើន ប្រើចង្រ្គានហ្គាស ជំនួសចង្រ្គានធ្យូងដើម្បីចម្អិនម្ហូបអាហារ និងកាត់បន្ថយ​ពេល​វេលា។ ទោះជាយ៉ាងណា ការប្រើប្រាស់ហ្គាស ក៏មានគុណវិបត្តិដែរ ដូចជាពាក្យចាស់ៗធ្លាប់និយាយ ស៊ូលិចទូក​កណ្តាលទន្លេ ប្រសើរជាងមានគ្រោះអគ្គិភ័យ។ ជាពិសេស ករណីផ្ទុះហ្គាសនេះតែម្តង មិនត្រឹមតែបាត់បង់ទ្រព្យ​សម្បត្តិ​ទេ គឺអាចឆក់យកជីវិតមនុស្សត្រឹមតែមួយពព្រិចភ្នែក។ ដូចនេះវិធី ៧យ៉ាងខាងក្រោមជាមេរៀនសម្រាប់ការទប់ស្កាត់ ដើម្បីជៀសវាងពីការផ្ទុះហ្គាស ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រូវមានធុងពន្លត់អគ្គិភ័យនៅក្នុងផ្ទះ

គ្រោះអគ្គិមើលមិនឃើញឡើយ ហើយដើម្បីការពារ គឺត្រូវមានបំពង់ពន្លត់អគ្គិភ័យយ៉ាងតិច ២បំពង់នៅក្នុងផ្ទះ ជាពិសេសត្រូវដាក់នៅក្បែរផ្ទះបាយ ឬកន្លែងចម្អិនម្ហូម។

https://s5.kh1.co/__image/w=650,h=428,q=100/c6/c6017293bb7588c8fe7cdd45c95636b8615fb5a8.jpg

២. មិនត្រូវប្រើធុងហ្គាសចាស់ៗ ឬឆ្នាំផលិតយូរៗ

ការជ្រើសរើសធុងហ្គាស ឬកំប៉ុងហ្គាស ពិតជាសំខាន់ណាស់ ព្រោះកាលណាធុងចាស់ ឬផលិតយូរឆ្នាំ អាចធ្វើឲ្យលិចហ្គាសចេញ និងបង្កឲ្យផ្ទុះបានយ៉ាងងាយ។

https://s5.kh1.co/__image/w=374,h=261,q=100/3b/3bb80c4fe2daa88384caf94835fcd1c7e554083b.jpeg

៣. ប្រើក្បាលអូតូ ដើម្បីការពារសុវត្ថិភាព

ការប្រើក្បាលអូតូហ្គាសសុវត្ថិភាព គឺអាចការពារហ្គាសចេញក្រៅតាមទិយ៉ូ បន្ទាប់ពីបិទធុងហ្គាស និងអស់ក្តីបារម្ភ​ហ្គាសចេញតាមមាត់ធុងជាដើម។

https://s5.kh1.co/__image/w=650,h=559,q=100/d8/d82a810ca5fdd8505bde4231e7febabc8b128d30.jpeg

៤. មិនត្រូវដាក់កំប៉ុងថ្នាំបាញ់មូសនៅក្បែរចង្គ្រាន

នៅក្នុងថ្នាំបាញ់មូសគ្រប់ប្រភេទ សុទ្ធតែមានផ្ទុកសារធាតុម្យ៉ាង ដែលអាចបង្កឲ្យមានការឆាបឆេះបានយ៉ាងងាយ។ មួយវិញទៀត ដាច់ខាតមិនត្រូវប្រើដែកកេស និងជក់បារីនៅក្បែរធុងហ្គាសឡើយ។

https://s5.kh1.co/__image/w=300,h=450,q=100/cd/cda8edc33138075c42fcf67d89ba280677443927.jpg

៥. ត្រូវដាក់ធុងហ្គាសឆ្ងាយពីចង្រ្គាន

ហ្គាស និងភ្លើង គឺមិនអាចដាក់នៅក្បែរគ្នាបានជាដាច់ខាត ព្រោះខ្លាចមានហ្គាសលិចធ្លាយចេញ ដោយមិនដឹងខ្លួន និងបណ្តាលឲ្យឆាបឆេះ។

https://s5.kh1.co/__image/w=480,h=345,q=100/7a/7a0cc170eba190902c13e2d3bd3c074f8166a891.jpg

៦. ​កុំយកទឹកមកពន្លត់ពេលមានហ្គាសឆាបឆេះ ឬឆេះចង្ក្រាន

នៅពេលដែលប្រើទឹកមកពន្លត់​ ខណៈពេលដែលកំពុងឆាបឆេះ គឺកាន់តែឆាបឆេះខ្លាំង ឬអាចនឹងផ្ទុះ។

https://s5.kh1.co/__image/w=650,h=387,q=100/9c/9c8b6226952f2558e2fdee928e24e7864f032f6c.jpg

៧. ទាក់ទងហាងលក់ហ្គាស ឬជាងហ្គាសពេលធុំក្លិនហ្គាស

ត្រូវទាក់ទងហៅហាងលក់ហ្គាស ឬជាងជួសជុលហ្គាសឲ្យបានប្រញាប់នៅពេលមានក្លិនហ្គាស ដើម្បីបិទធុងហ្គាស ឬពិនិត្យក្រែងមានលិច ឬធ្លាយហ្គាសចេញមកក្រៅ៕

https://s5.kh1.co/__image/w=515,h=286,q=100/a9/a9a46a5c7d059e83d8ff4bf609c8b966c4e2c43e.jpg
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T