លើកនេះ សុភ័ក្រ កុសុម៉ា បញ្ចេញសាច់ក្នុង អាងហែលទឹកមួយទំហឹង

//s5.kh1.co/70/70e4c0c8287a4ddee2ca75910599d87d541d9efa.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែបង្ហោះរូបភាពស្អាតៗ បញ្ចេញរូបរាងជាមួយឈុតស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍។

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីពូកែវោហារស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា ពេលនេះ នាងកាន់តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ។ ដោយប៉ុន្មានឆ្នាំចុងក្រោយ តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងទេពកោសល្យ និងសមត្ថភាពនាងកាន់តែច្រើនឡើងៗផងដែរ។ ជាពិសេស នាងតែងតែធ្វើឲ្យទស្សនិកជនជាច្រើន បានសើចសប្បាយតាមរយៈ ពាក្យសម្ដីលេងសើចរបស់នាងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់របស់នាងនាពេលនេះវិញ ឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែស្រស់ស្អាតផូរផង់ជាងមុនបន្ទាប់ពីសម្រេចចិត្តកាត់ក្របកភ្នែកពីរជាន់រួចមក។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ ស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ នាងពិតជាលេចធ្លោសឹងតែគ្រប់ពេលជាមួយឈុតដែលនាងបានស្លៀកម្ដងៗ ម្យ៉ាងវិញទៀត នាងតែងតែជ្រើសរើសនៅពណ៌ឆើតៗ យកមកស្លៀក ឃើញថា សាកសមជាមួយនាងតែម្ដង។

ជាក់ស្ដែង ក្រៅពីពូកែរៀបចំខ្លួន តារាស្រីរូបនេះ ក៏និយមស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញរាងជាញឹកញាប់ផងដែរ។ ដោយថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតប៊ីគីនី បង្អួតរាងយ៉ាងទាក់ទាញនៅអាងហែលទឹក ក្នុងបរិយាកាសយ៉ាងស្រស់ស្រាយ ធ្វើឲ្យរូបសម្រស់របស់ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ ក្នុងនោះដែរ បន្ទាប់ពីហ្វេនៗបានឃើញរូបភាពថ្មីជាច្រើនសន្លឹកទាំងនេះហើយ បាននិយាយសរសើរពីនាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T