Man Utd កំពុងចូលប្រជែងតាមប្រមាញ់តារាឆ្នើមរបស់ Juventus ម្នាក់នេះដែរហើយ

//s5.kh1.co/b3/b3c2d4ab9fc9e55974ecf5133973492faf928a21.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man Utd កំពុងចូលប្រជែងតាមប្រមាញ់តារាឆ្នើមរបស់ Juventus កីឡាករ Adrien Rabiot ដែរហើយ

បរទេស៖ ក្លិប Manchester United ត្រូវបានគេរាយកាណ៍មកថាកំពុងតែចូលប្រជែងជាមួយក្លិប២នៅ Premier League គឺ Everton និង Newcastle ក្នុងការតាមទិញកីឡាករជម្រើសជាតិបារាំង  Adrien Rabiot ពីក្លិបសេះបង្កង់ Juventus

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Adrien Rabiot
កីឡាករ Adrien Rabiot

គួរបញ្ជាក់ដែរថាលោកគ្រូបង្វឹក Ole Gunnar Solskjaer កំពុងតែព្យាយាមពង្រឹងតំបន់កណ្តាលរបស់ក្លិបបន្ថែមនៅរដូវកាលក្រោយនេះ ហើយក្រៅពី Rabiot ក្លិបបិសាចក្រហម ក៏កំពុងតែតាមប្រមាញ់ខ្សែបម្រើល្អៗផ្សេងទៀតមករួមក្រុមផងដែរ មានដូចជាកីឡាករ James Maddison ពីក្លិប Leicester City និង កីឡាករ Jack Grealish ពីក្លិប Aston Villa

  កីឡាករ Jack Grealish  និងកីឡាករ James Maddison
  កីឡាករ Jack Grealish  និងកីឡាករ James Maddison

យ៉ាងណាមិញបើតាមការប៉ាន់ស្មាននោះកីឡាករទាំងពីរខាងលើនេះអាចមានតម្លៃខ្លួនមិនក្រោម៨០លានផោន (ឬប្រមាណ១០២លានដុល្លារ) នោះទេ។ ហេតុតែថ្លៃពេកដូចនេះហើយ បានជាលោក Solskjaer កំពុងបង្វែររ៉ាដាទៅរកកីឡាករផ្សេងទៀត ហើយក្នុងនោះកីឡាករ Rabiot គឺជាគោលដៅបន្ទាប់ ដែល Man Utd ត្រៀមចរចាទិញយក៕

កីឡាករ Adrien Rabiot
កីឡាករ Adrien Rabiot

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T