លោកបង ដេវីត ទ្រាំសើច មិនងាយណាបាន បូព្រឹក្ស ក្រាបសំពះបែបនេះ

//s5.kh1.co/bd/bd45c6644b5342fae7d84b41b1c47ed19f5e2ba5.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាក់ស្ដែង បន្ទាប់ពី លោក ដេវីត បានសម្រេចចិត្តបួសជាព្រះសង្ឃ និងបានគ្រងស្បង់ជីពរ រួចមក ក៏មានរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ខណៈពេលដែល កញ្ញា ទេព បូព្រឹក្ស បានក្រាបសំពះដល់បាតជើង ធ្វើឲ្យលោកទប់សំណើចសឹងមិនជាប់។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ បានបង្កភាពភ្ញាក់ផ្អើល ទៅហ្វេនៗ និងមហាជនជាច្រើន ក្រោយពេល ដែលតារាចម្រៀង លោក ងួន ចាន់ដេវីត បានសម្រេចចិត្ត ទៅសាងផ្នួស បួសជាព្រះសង្ឃ ដោយចិត្តជ្រះថ្លា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសម្រេចចិត្តបួសជាសង្ឃ បែបនេះ លោកក៏បានទម្លាយពីមូលហេតុ ដោយចង់រំងាបើអារម្មណ៍ ក៏ដូចជាចង់ស្វែងយល់ពីព្រះពុទ្ធសាសនា ជាពិសេស លោកក៏មិនបានបញ្ជាក់ថា នៅពេលណា ដែលលោកនឹងលាចាកសិក្ខាបទ វិលត្រឡប់មកចូលប្រឡូកក្នុងវិស័យសិល្បៈថែមទៀតផង។

ជាក់ស្ដែង នៅក្នុងពិធីបំបួសនាគ របស់ លោក ដេវីត ក៏មានវត្តមាន សមាជិកគ្រួសារ  រួមទាំងកញ្ញា ទេព បូព្រឹក្ស ក៏បានមកចូលរួមនៅក្នុងពិធីមួយនេះដែរ។ ផ្ទុយទៅវិញ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែមានរូបភាពមួយ ដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែល លោក ដេវីត បានស្លៀកស្បង់ជីពរ ដែលក្នុងនោះ  ទេព បូព្រឹក្ស បានក្រាបសំពះដល់បាតជើង ធ្វើឲ្យលោក បង្ហាញនូវស្នាមញញឹមតិចៗ ហាក់ដូចជា ទ្រាំសើច ដោយបានឃើញ នាងក្រាបសំពះខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត 
សកម្មភាពបំបួសនាគ របស់ ដេវីត 
សកម្មភាពបំបួសនាគ របស់ ដេវីត 
លោកបង ដេវីត 
លោកបង ដេវីត 
លោកបង ដេវីត 
លោកបង ដេវីត 
លោកបង ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
លោកបង ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
លោកបង ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
លោកបង ដេវីត និង កញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T