ញាក់សាច់! ស្ងាត់ៗ ពេជ្រ សោភា បង្ហាញផ្ទះវីឡា កំពុងសាងសង់យ៉ាងស្កឹមស្កៃ

//s5.kh1.co/51/518578706d3670bc0d2cdc40938a34acd3433f61.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយឈានជើងចូលសិល្បៈអស់រយៈពេលជាង ១០ឆ្នាំមកនេះ មុននេះ អ្នកនាង ពេជ្រ សោភា បានបង្ហាញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃ។

ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ទិសទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនាង ពេជ្រ សោភា បានឈានជើងចូលសិល្បៈអស់រយៈពេលជាង ១០ឆ្នាំមកហើយ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈ ហើយការងារក៏កាន់តែមានភាពមមាញឹក ហើយពេលនេះ នាងក៏មានជំនួញផ្ទាល់ខ្លួនផងដែរ។ បើងាកទៅមើលជីវិតឯកជនរបស់ នាងនាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ មានជីវិភាពធូរធា និងស៊ីវិល័យជាងមុន ក្រោយខំកសាងស្នាដៃក្នុងវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំ។

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពផ្ទះវីឡាកំពុងសាងសង់ មើលទៅពិតជាធំស្កឹមស្កៃគួរឲ្យចង់រស់នៅតែម្ដង បើទោះបីផ្ទះថ្មីរបស់នាងនៅមិនទាន់សាងសង់រួចបានមួយរយភាគរយក៏ពិតមែន តែផ្ទះវីឡាថ្មីនេះ ពិតជាធំទូលាយតែម្ដង។ បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះផ្ទះវីឡារួចមក មានហ្វេនៗជាច្រើនបានចូលរួចអបអរសាទរ និងរំភើបជំនួសនាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
   អ្នកនាង ពេជ្រ សោភា
ផ្ទះវីឡាថ្មីកំពុងសាសង់របស់   អ្នកនាង ពេជ្រ សោភា
ផ្ទះវីឡាថ្មីកំពុងសាសង់របស់   អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T