យូរៗផុសរូបជាមួយគ្នាម្ដង Bella និង Weir បង្អួតតែមួយសន្លឹកក៏ធ្វើឲ្យគេលួចច្រណែនដែរ

//s5.kh1.co/ff/fff1c6c94db27f5b56ee87e2a5933120e5ebd227.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនចាំបាច់ ទាល់តែអោបថើបគ្នា ទើបហៅថាស្វីតទេ! មើលតែកាយវិការរបស់ Weir និង Bella ទាំងនេះទៅ ក៏ដឹងហើយថា ផ្អែមល្ហែម គួរឲ្យច្រណែនប៉ុណ្ណាហើយ។

ថៃ៖ ថ្មីៗនេះ បើទោះបីជា កំពូលតារាស្ដែងលំដាប់ជួរមុខរបស់ប៉ុស្ដិ៍លេខ ៧ លោក  Weir Sokulawat និង កំពូលតារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ ៣ គឺBella Ranee ហាក់មិនសូវបានបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជាញឹកញាប់ដូចមុនពិតមែន ប៉ុន្តែ គេនៅតែសង្កេតឃើញថា គូស្នេហ៍តារាដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួតនេះ នៅតែមានចំណងស្នេហ៍ស្អឹតរមួតដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីព្រឹកមិញនេះ តារាសម្ដែងប្រុស Weir ទើបតែបានបង្ហោះរូបភាពមួយសន្លឹក ដែលពួកគេធ្វើកាយវិការស្វីតៗនឹងគ្នា ដែលខុសពីគូដទៃ បង្ហាញដល់អ្នកគាំទ្រ យ៉ាងគួរឲ្យច្រណែន ដោយក្នុងនោះ លោកក៏បានភ្ជាប់ជាមួយឃ្លាឆ្លងឆ្លើយនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖ 

  នឹក​អ្នក ... ចង់ទទួលបានពេលវេលាបែបនេះម្តងទៀត ...
@bellacampen រង់ចាំចម្លើយ។  

Weir Sokulawat

យ៉ាងណាមិញ តាមរយៈរូបតែមួយសន្លឹកដែលពួកគេ មានសកម្មភាពជាមួយគ្នានេះ ច្បាស់ណាស់ថា ហ្វេនៗជាច្រើននាំគ្នា រំជើបរំជួល និងច្រណែនមិនតិចនោះទេ ទោះបីជាមិនមែនជាការអោបថើបផ្អែមល្ហែមដូចគូគេដទៃ ប៉ុន្តែ កាយវិកាទាំងប៉ុន្មាននេះ ក៏អាចបញ្ជាក់ថា Weir និង Bella ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាដែរ។

ទស្សនារូបភាពខាងក្រោម៖

Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
រូបដែល Weir ទើបតែបានបង្ហោះ 
រូបដែល Weir ទើបតែបានបង្ហោះ 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T