ភ្នំពេញ៖ កាលពីម្សិលមិញនេះ ស្វាមីរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា ទើបតែបានបង្ហោះនូវវីដេអូមួយ នៅលើ ឆានេលយូធូបរបស់ខ្លួន ក្នុងថ្ងៃខួបនៃក្ដីស្រលាញ់រយៈពេល ១ឆ្នាំ របស់ពួកគេ ដែលវីដេអូនោះ លោកបាននិយាយរៀបរាប់អារម្មណ៍ពិតមួយចំនួន អំឡុងពេលដែលបានជួបគ្នា ស្គាល់គ្នា ជាមួយ ពេជ្រ សូលីកា ថ្ងៃដំបូង រហូតមកទល់បច្ចុប្បន្នដែលពួកគេបានទទួលចំណងដៃ កូនដំបូងជាមួយគ្នា ដោយក្នុងន័យចង់បង្ហាញ ពីក្ដីស្រលាញ់ និងពោលពាក្យសរសើរអំពើល្អរបស់ប្រពន្ធជាទីស្រលាញ់របស់លោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងវីដេអូនោះ លោក ហាន គីម ស្វាមីរបស់តារាស្រីរូបនេះ បាននិយាយរៀបរាប់ជាភាសាអង់គ្លេស មានបកប្រែជាភាសាខ្មែរដែរ ដែលប្រយោគមួយចំនួន លោកបាននិយាយសរសើរទាំងចរិតលក្ខណៈរបស់ សូលីកា ដូចជា៖
នាងជាមនុស្សស្រី និងម្ដាយដែលល្អបំផុតសម្រាប់ជីវិតលោក នាងជាមនុស្សស្រីដ៏រឹងមាំ បើទោះបីជាមានបញ្ហា និងរឿងអាស្រូវជាច្រើនកន្លងមកក៏ពិតមែន ប៉ុន្តែនៅតែអាចហែលឆ្លងវាបានរហូតមកដល់សព្វថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃគម្រប់ខួបអនុស្សាវរីយ៍ បង្កើតចំណងស្នេហា រវាងពួកគេរយៈពេល១ឆ្នាំនេះ ក្រៅពីវីដេអូ រៀបរាប់អារម្មណ៍ពិតមួយនេះហើយ យើងឃើញថា ស្វាមីតារាស្រីម្ចាស់បទ "តាមដាន" រូបនេះ ក៏មានជាកាដូជាអនុស្សាវរីយ៍ ដែលមានតម្លៃថ្លៃមិនណយផងដែរ ជូនទៅកាន់មនុស្សជាទីស្រលាញ់របស់លោក។
យ៉ាងណាមិញ តាមរយៈវីដេអូមួយដ៏មានអត្ថន័យនេះ និងកាដូដ៏មានតម្លៃទាំងនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការរំជួសចិត្ត និងរំភើបជំនួសណាស់ ក្រោយឃើញបុរសដ៏ល្អម្នាក់នេះ ចេះស្រលាញ់ថ្នាក់ថ្នមនិងផ្ដល់ភាពកក់ក្ដៅក្នុងគ្រួសារ Idol របស់ខ្លួន ក្នុងនាមជាអ្នកគាំទ្រ ពិតជាមានក្ដីសុខជំនួសណាស់៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាព វីដេអូលម្អឹតខាងក្រោម៖







