បិសាចបះសក់យប់មិញ! Greenwood ស៊ុត១គ្រាប់ជួយ Man UTD តាមស្មើ West Ham ឡើងមកឈរលេខ៣ (មានវីដេអូ)

//s5.kh1.co/5b/5b2bfd28f88021a2510033716981d8e464a8c8bb.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD 1-1 West Ham

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានហក់ឡើងមកឈរលេខ៣ ក្នុងតារាង Premier League សប្ដាហ៍ទី៣៧ ក្រោយស្មើគ្នាជាមួយក្រុមភ្ញៀវញញួរយក្ស West Ham កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្នុងលទ្ធផល១ទល់នឹង១ នៅកីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ សង្កេតឃើញថាក្រុមម្ចាស់ផ្ទះ Man UTD ហាក់ធ្វើមិនសូវបានល្អប៉ុន្មាននោះទេ ប៉ុន្តែបើក្រឡេកទៅមើលស្ថិតិនៃការប្រកួតឃើញថាក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមលោក Ole Gunnar Solskjaer ស៊ុតបាន១០ជើងចំគោលដៅ៤ដង ចំណែកឯក្រុម West Ham ស៊ុតបាន៨ជើង ចំគោលដៅ៣ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រុមភ្ញៀវជាអ្នកមានឱកាសស៊ុតបើកឆាកមុននៅនាទីទី៤៥ ដែលជាការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Michail Antonio បន្ទាប់ពីខ្សែបម្រើ Paul Pogba បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។

១គ្រាប់របស់កីឡាករ Michail Antonio
១គ្រាប់របស់កីឡាករ Michail Antonio

លុះឈានចូលដល់តង់ទី២ ខ្សែប្រយុទ្ធដែលបណ្ដុះចេញពីថ្នាលយុវជន Mason Greenwood បានស៊ុតសង្គ្រោះ Man UTD តាមស្មើ ១ទល់នឹង១ នៅនាទីទី៥១ ក្រោយទទួលបានបាល់ពីសិស្សច្បង Anthony Martial

១គ្រាប់របស់ Greenwood
១គ្រាប់របស់ Greenwood
កីឡាករវ័យ១៨ឆ្នាំ Greenwood
កីឡាករវ័យ១៨ឆ្នាំ Greenwood

តាមរយៈលទ្ធផលដែលចែកគ្នាម្នាក់១ពិន្ទុនេះ បានជួយ Man UTD វ៉ាក្រុមគូប្រជែង ដែលភ្លាត់ចាញ់នៅសប្ដាហ៍នេះ Leicester City និង Chelsea ឡើងមកឈរលេខ៣ជាបណ្ដោះអាសន្ន មាន៦៣ពិន្ទុក្នុងដៃ ចំណែកឯក្រុម West Ham បានរំកិលខ្លួនបន្តិចឡើងមកលេខ១៥ មាន៣៨ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ១៦ Brighton ។

តារាង Premier League សប្ដាហ៍ទី៣៧
តារាង Premier League សប្ដាហ៍ទី៣៧

គួរឲ្យដឹងដែរថា ប្រកួតបន្ទាប់ Man UTD នឹងត្រូវប៉ះក្រុមគូប្រជែងដណ្ដើមតំណែង Top 4 Leicester City នៅកីឡដ្ឋាន King Power ដែលជាទឹកដីរបស់ក្រុមរហស្សនាមកញ្ជ្រៀងខៀវ នាថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ វេលាម៉ោង១០យប់។

ដោយឡែកសម្រាប់ក្រុមកំពុងប្រជែង Top 4 ដែរ Chelsea ១ប្រកួតចុងក្រោយនឹងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលតតាំងជាមួយក្រុមកំពុងឡើងកូដ Wolverhampton Wanderers នៅកាលវេលា ដំណាលគ្នាជាមួយគូ Man UTD៕

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T