មិនបាច់​អៀន​ខ្មាស ព្រោះ​វា​សំខាន់​! រឿង​អាថ៌​កំបាំង​ទាំង​នេះ អាច​​ជួយ​​ស្រ្តី​​ឲ្យ​ថែ​រក្សា​​សុខភាព​​ទ្វារ​មាស​បាន​ល្អ​

//s5.kh1.co/73/73dd1041f42db5d16a7447bfbafc4c15cdb272bb.jpg
នារី

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទ្វារមាសស្រ្តីគឺជាសាច់ដុំរាងដូចបំពុងដែលតភ្ជាប់មាត់ស្បូន ទៅកាន់បបេរទ្វារមាសខាងក្រៅ។ បរបេរទ្វារមាសខាងក្រៅនេះ គឺជាអ្វីដែល​អ្នកមើលឃើញ

ទ្វារមាសស្រ្តីគឺជាសាច់ដុំរាងដូចបំពុងដែលតភ្ជាប់មាត់ស្បូន ទៅកាន់បបេរទ្វារមាសខាងក្រៅ។ បរបេរទ្វារមាស​ខាងក្រៅ​នេះ គឺជាអ្វីដែលអ្នកមើលឃើញ ដោយវាមានបបេរធំ និងតូច សេរ និងបង្ហួរនោមផងដែរ។ ទោះបីជាយ៉ាង​ណាក៏ដោយ មានរឿងខ្លះដែលស្រ្តីគ្រប់រូបគួរដឹងអំពីសុខភាពទ្វារមាសរបស់ខ្លួន ហើយក៏ជារឿងដែលទ្វារមាស​ចង់ឲ្យ​អ្នកដឹងផងដែរដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការហូរទឹករំអិលតាមទ្វារមាសមិនមែនជារឿងចម្លែកឡើយ

រូបតំណាង
រូបតំណាង

តើវាហូរច្រើនពេកមែនទេ? វាមិនមានចំនួនទឹករំអិលទ្វារមាសណាមួយដែលបញ្ជាក់ថាធម្មតាឡើយ តែវាប្រហែលជា​ប្រែប្រួលអាស្រ័យទៅតាមវដ្តរដូវរបស់អ្នកទៅវិញទេ។ ក្នុងពាក់កណ្តាលនៃការមកវដ្តរដូវ ការបញ្ចេញទឹករំអិលអាច​នឹងកើនឡើង ហើយជាទូទៅមានលក្ខណៈថ្លា និងស្អិតដូចស៊ុតផ្នែកសៗអ៊ីចឹង។ រឿងនេះក៏ជំរុញដល់ការធ្វើចលនារបស់មេជីវិតឈ្មោលចូលទៅក្នុងទ្វារមាស មាត់ស្បូន និងស្បូនដើម្បីបង្កកំណើត​ដែរ។ សម្រាប់ពេលវេលាក្រៅពីនេះ ទឹករំអិលអាចមានលក្ខណៈខាប់ និងសជាង។

ប៉ុន្តែ អ្វីដែលគួរបារម្ភនោះលុះត្រាតែទឹករំអិលមានក្លិនស្អុយ ឬល្អក់ ដោយសារតែវាអាចជាសញ្ញានៃការបង្ករោគផ្សិត។ ការដែលទឹករំអិលមានពណ៌ប្រផេះមានលក្ខណៈដូចឆ្អាបត្រី វាអាចជាការបង្ករោគដោយបាក់តេរីហើយ។ ករណី​បែបនេះ​ត្រូវតែទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាល។ 

មិនខ្លាំងដូចមុន

រូបតំណាង
រូបតំណាង

ស្រ្តីរហូតដល់ ៤០ភាគរយអាចនឹងមានបញ្ហាព្រលាត់សរីរាង្គក្នុងអាងត្រគាកខ្លះតាមទ្វារមាស។ ជាអកុសល រឿងនេះ​មិនងាយនឹងលើកមកនិយាយជាមួយគ្រូពេទ្យទេដោយសារតែភាពអៀនខ្មាសខ្លាំង។ ស្រ្តីដែលមាន​បញ្ហាបែបនេះ​អាចសម្គាល់ដឹងថា មានថ្នក់ក្នុងទ្វារមាស ឈឺចាប់ក្នុងពេលរួមភេទ មានសម្ពាធក្នុងទ្វារមាស ប្លោកនោម និងបញ្ហា​នៃការ​បន្ទោបង់ជាដើម។ ការប្រឈមនឹងបញ្ហានេះមានដូចជា ការមានផ្ទៃពោះ សម្រាលកូន អាយុច្រើន រ៊ាំងរដូវ ជក់បារី និងប៉ះទង្គិច។ 

នោមផងក្រោយពេលរួមភេទរួច

រូបតំណាង
រូបតំណាង

សម្រាប់ស្រ្តី បង្ហួរនោម ទ្វារមាស និងរន្ធគូថគឺស្ថិតនៅជិតគ្នាណាស់។ ការរួមភេទអាចធ្វើឲ្យបាក់តេរីក្នុង​រន្ធគូថ​ជ្រៀត​ចូល​ទៅក្នុងប្លោកនោមបាន ដូច្នេះវាអាចនឹងបង្កើតកូនចៅ និងបង្ករោគក្នុងផ្លូវទឹកនោមបាន។ ដូច្នេះបើសិនជាអ្នកងាយ​នឹងមានការបង្ករោគបែបនេះ យកល្អគួរតែនោមសិនមុនពេល និងក្រោយពេលរួមភេទដើម្បីជួយសម្អាតបាក់តេរី​ដែល​មានស្រាប់នៅច្រកបង្ហួរនោម។ 

លំហាត់ប្រាណ Kegel គឺជារឿងសំខាន់ ប៉ុន្តែមិនមែនគ្រប់គ្នាស័ក្តិសមធ្វើទាំងអស់ឡើយ

រូបតំណាង
រូបតំណាង

មនុស្សភាគច្រើនយល់ថាលំហាត់ប្រាណ Kegel មានប្រយោជន៍តែក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូនទេ។ ប៉ុន្តែវាត្រូវបានគេបង្ហាញថា អាងត្រគាកដែលមានសុខភាពល្អ និងរឹងមាំអាចមានឥទ្ធិពលទៅលើមុខងារប្លោកនោម ទ្វារមាស និងពោះវៀនពេញមួយជីវិតទោះបីជាអាយុច្រើនហើយក៏ដោយ។ យ៉ាងណាមិញ លំហាត់ប្រាណ Kegel ក៏ល្អសម្រាប់ស្រ្តីមានផ្ទៃពោះហើយមានបញ្ហាលេចលាមក ឬនោមដោយខ្លួនឯងដែរ។ លំហាត់ប្រាណនេះតម្រូវឲ្យ កន្ត្រាក់សាច់ដុំនៅអាងត្រគាក (ដូចខ្ជិបទឹកនោមពេលកំពុងតែហូរ)។ ចូរទប់បែបនេះ ៣វិនាទី ហើយបន្ធូរវិញ ៣វិនាទី​ទៀត បន្ទាប់មកធ្វើវា ១០ ទៅ ១២ដង។ ចូរបង្កើនរយៈពេលម្តងៗឲ្យបាន ១០វិនាទីបន្តិចម្តងៗជារៀងរាល់ថ្ងៃផង។

ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីខ្លះដែលមានបញ្ហាឈឺចាប់ក្នុងពេលរួមភេទ ឬត្រូវការចូលបន្ទប់ទឹកញឹកញាប់ខ្លាំង​ប្រហែលជាតឹងក្នុងអាងត្រគាកខ្លាំងជាងមនុស្សធម្មតា។ ករណីបែបនេះ ការពង្រឹងសាច់ដុំបែបនេះអាចធ្វើឲ្យបញ្ហា​កាន់តែធ្ងន់ធ្ងរថែមទៀតទៅវិញទេ។ បើសិនជាសង្ស័យមានបញ្ហានេះ ចូរទំនាក់ទំនងទៅគ្រូពេទ្យបន្ថែម។ 

អ្នកអាចធំក្លិនដូច ការរួមភេទ

រូបតំណាង
រូបតំណាង

ទឹករំអិលចេញពីទ្វារមាស គឺជា អាស៊ីត (pH ទាប) ខណៈពេលដែលទឹកកាមគឺជា អាលកាឡាំង (pH ខ្ពស់)។ នៅពេលរបស់ទាំងពីរនេះប៉ះគ្នា ប្រតិកម្មគីមីនឹងបង្កើតជាសមាសធាតុថ្មីដែលអាចបង្កជាក្លិននៅខាងក្នុងបាន។ ចំពោះក្លិនពិតប្រាកដវិញអាស្រ័យទៅតាមកម្រិត pH របស់មនុស្សម្នាក់ៗដែរ។ បើសិនជាអ្នកធំក្លិនស្អុយ ឬឆ្អាប​ក្រោយពេលរួមភេទរួច យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យ ព្រោះវាអាចជាសញ្ញានៃការអតុល្យភាព​បាក់តេរីក្នុង​ទ្វារមាស ឬការបង្ករោគណាមួយក្នុងទឹកកាមរបស់ដៃគូវិញ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T