អ្នកចាំទីរបស់ Real Madrid រូបនេះ បាន​ទិញផ្ទះ​នៅ​ទីក្រុង​ឡុងដ៍!​ តើអាចជា​ប្រផ្នូល​នៃ​ការ​ផ្ទេរ​ចេញ​​ ឬយ៉ាង​ណា?

//s5.kh1.co/3d/3d313284166f0b0fc78e32ea35b02a8d26412329.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Areola នឹងមិនលេង Real Madrid រហូតដល់បញ្ចប់រដូវកាលទេ ហើយវាហាក់ដូចជាក្លិបថ្មីរបស់គាត់អាចនឹងនៅ Premier League ក៏ថាបាន?

Areola នឹងមិនលេង Real Madrid រហូតដល់បញ្ចប់រដូវកាលទេ ហើយវាហាក់ដូចជាក្លិបថ្មីរបស់គាត់អាចនឹងនៅ Premier League ក៏ថាបាន ឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Areola បានផ្ទេរក្រោមលក្ខខ័ណ្ឌខ្ចីជើងពីក្លិប Paris Saint-Germain មក Estadio Santiago Bernabeu នៅរដូវកាល ២០១៩/២០ និងកិច្ចសន្យាជាមួយក្លិបបារាំងរហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែគាត់ទំនងជាដល់ពេល​ដែល​ត្រូវចាក​ចេញហហើយនៅរដូវក្តៅនេះ។

https://s5.kh1.co/__image/w=650,h=461,q=100/64/6436c26d5c57923b4ceeb5b2b5d4cbc0ff08e4e4.jpg

ថ្មីៗនេះ ភរិយារបស់ Areola បានបង្ហោះនៅលើបណ្តាញសង្គម Instagram គ្រួសាររបស់ពួកគេថា “កាលពីពីរបីឆ្នាំ​មុន ក្តីសុបិន្តរបស់យើងគឺចង់មានផ្ទះនៅទីក្រុងឡុងដ៍ ប៉ុន្តែពេលនេះ ក្តីសុបិន្តរបស់យើងបានក្លាយជាការពិត។ សូមព្រះ​ប្រទានពរដល់ពួកយើងឱ្យជួបតែសុភមង្គល" ។

ការបង្ហោះបែបនេះហើយដែលធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា អ្នកចាំទីរបស់ Real Madrid កីឡាករ Alphonso Areola បានទិញផ្ទះនៅទីក្រុងឡុងដ៍ ដែលអាចជាប្រផ្នូលនៃការផ្ទេរចេញ៕

https://s5.kh1.co/__image/w=650,h=650,q=100/e5/e5bf99c9d807a803a94009339811deb2341f8cbe.jpg

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T