ស្ងាត់ៗ‌! តារាសញ្ជាតិអង់គ្លេសរូបនេះយល់ព្រមបន្តកុងត្រា៤ឆ្នាំទៀតជាមួយ Spurs ដោយដាក់គោលដៅធំមួយ

//s5.kh1.co/5d/5d397a1a6e9bd7b9c50c7a24c449c7b0b3a7066a.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសញ្ជាតិអង់គ្លេស Eric Dier ចុះកិច្ចសន្យាបន្តកុងត្រា៤ឆ្នាំទៀតជាមួយ Spurs ដោយដាក់គោលដៅធំមួយ

អង់គ្លេស៖ ថ្មីៗនេះក្លិបមាន់ខ្នាយមាស Tottenham Hotspur បានចេញមកបញ្ជាក់ថាការចុះកិច្ចសន្យាបន្តកុងត្រាជាមួយរនាំងការពារ Eric Dier ត្រូវបានចប់រួចរាល់អស់ហើយ ពោលគឺកីឡាកររូបនេះនឹងនៅលេងឲ្យ Spurs រហូតដល់ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eric Dier
កីឡាករ Eric Dier

គួរឲ្យដឹងដែរថាកុងត្រាចាស់របស់កីឡាករវ័យ២៦ឆ្នាំរូបនេះជាមួយ Spurs នឹងត្រូវបញ្ចប់នៅចុងរដូវកាលក្រោយ ហេតុដូចនេះហើយបានជាលោក Jose Mourinho ព្យាយាមចរចាបន្តកិច្ចសន្យាជាមួយរូបគេតាំងពីខែមុនមកម្ល៉េះ។

កីឡាករ Eric Dier
កីឡាករ Eric Dier

តារាសញ្ជាតិអង់គ្លេស Eric Dier បានផ្លាស់ពីក្លិប Sporting Lisbon មកចូលរួមជា Spurs នៅក្នុងឆ្នាំ២០១៤ ដោយបង្ហាញខ្លួនសរុបឲ្យក្លិបមួយនេះបាន២៣៩ប្រកួត និងរកបាន១១គ្រាប់ផងដែរក្នុងនាមជាខ្សែបម្រើការពារ។

លើសពីនេះរូបគេក៏បានដាក់គោលដៅធំមួយបន្ទាប់ពីបន្តសន្យាជាមួយ Spurs ពោលគឺចង់ឈ្នះពាន យ៉ាងហោចមួយក្នុងចំណោមពានធំៗនៅអង់គ្លេស ក៏ដូចជានៅទ្វីបអឺរ៉ុបទាំងមូល មុនពេលដែលរូបគេចាកចេញពីក្លិបមួយនេះ៕

កីឡាករ Eric Dier
កីឡាករ Eric Dier

ប្រភពskysports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T