ខ្លាំងបាត់! ហេតុតែស្រលាញ់ បុរសម្នាក់ដាក់ឈ្មោះកូនតាមកាមេរ៉ា និងជះលុយសង់ផ្ទះម៉ូតកាមេរ៉ា អស់រហូតដល់... (មានវីដេអូ)

//s5.kh1.co/54/546bd2d48d684c0bec712a54d39be06fc116d02f.jpg
សង្គម

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Ravi Hongal អាយុ៤៩ឆ្នាំ ហេតុតែស្រលាញ់វិស័យថតរូបខ្លាំងពេក រហូតដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្លួនទាំងបីនាក់តាមម៉ាកកាមេរ៉ាល្បីៗ...

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Ravi Hongal អាយុ៤៩ឆ្នាំ ហេតុតែស្រលាញ់វិស័យថតរូបខ្លាំងពេក រហូតដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្លួនទាំងបីនាក់ តាមម៉ាកកាមេរ៉ាល្បីៗ ហើយថ្មីៗនេះដែរ លោកបានសាងសង់គេហដ្ឋានម៉ូតកាមេរ៉ាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Hongal រស់នៅក្នុងទីក្រុង Belhaum ប្រទេសឥណ្ឌា បានចំណាយប្រាក់ប្រហែល ៩៥,០០០ដុល្លារអាមេរិក ដើម្បីសាងសង់គេហដ្ឋានយ៉ាងស្រស់ស្អាតហើយប្លែកភ្នែក ដែលមើលទៅដូចជាកាមេរ៉ាយក្សមួយគ្រឿងអីចឹង។

ជាក់ស្ដែង លោកបានដេគ័រដោយបំពាក់ផ្នែកសំខាន់ៗនៃកាមេរ៉ារួមមាន ឡែន, ភ្លើងបំភ្លឺ (flashgun), Viewfinder និង មេមម៉ូរី (SD Card) ដែលសុទ្ធសឹងជាផលិតផលរបស់ម៉ាកកាមេរ៉ាល្បីៗ ដូចជា Nikon, Canon និង Sony ជាដើម។ ដោយឡែក សូម្បីតែជញ្ជាំង និងពិដាន ក៏យកម៉ូតតាមកាមេរ៉ាដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកថតរូបវ័យ៤៩ឆ្នាំរូបនេះ ថែមទាំងដាក់ឈ្មោះកូនប្រុសទាំងបីរបស់ខ្លួនថា  Canon, Nikon និង Epson ទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

គ្រួសារលោក  Ravi Hongal
គ្រួសារលោក  Ravi Hongal
ទិដ្ឋភាពគេហដ្ឋាន
ទិដ្ឋភាពគេហដ្ឋាន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T