បែកធ្លាយ Floyd អាចនឹងប៉ះជើងខ្លាំងរបស់ជប៉ុន Takashi Uchiyama ដែលល្បីថាផ្តួលគូប្រកួតតែមួយដៃ

//s5.kh1.co/14/14ec7e71fa82c684a029fc32046cc6a6c3b002b1.jpg
កីទ្បា

 ២២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Floyd និងកម្មវិធី RIZIN កំពុងចរចារគ្នាប៉ះជាមួយអតីតជើងឯកពិភពលោករបស់ជប៉ុន

បរទេស៖ បន្ទាប់ពីផ្តួលកីឡាករវ័យក្មេងរបស់ជប៉ុន ដោយចំណាយពេលត្រឹមតែ២នាទី រកបាន៧លានផោន (ប្រមាណជិត៩លានដុល្លារ) កាលពីឆ្នាំ២០១៨ ស្តេចប្រដាល់ចាយលុយដូចក្រដាស Floyd Mayweather កំពុងចចារប្រកួតម្តងទៀតនៅឯប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរបស់ Floyd Mayweather កាលពីឆ្នាំ២០១៨ 
ការប្រកួតរបស់ Floyd Mayweather កាលពីឆ្នាំ២០១៨ 

យ៉ាងណាមិញ គូប្រកួតរបស់ Floyd នៅមិនទាន់ច្បាស់លាស់ថាជានរណានៅឡើយទេ។  ដោយឡែកបើយោងតាមកាសែត eFight  អ្នករៀបចំកម្មវិធី RIZIN កំពុងមមាញឹកក្នុងការផ្គូផ្គងស្ដេចប្រដាល់សញ្ជាតិអាមេរិករូបនេះ ឲ្យប៉ះជាមួយនឹងអតីតម្ចាស់ខ្សែក្រវ៉ាត់ WBA កីឡាករ Takashi Uchiyama Uchiyama វ័យ៤០ឆ្នាំ គេចូលនិវត្តន៍ពីអាជីបក្នុងឆ្នាំ២០១៦ ក្រោយកាចាញ់ជាប់គ្នា២ដង ពេលប៉ះជាមួយកីឡាករប៉ាណាម៉ា។  

Floyd និងអ្នកផ្សព្វផ្សាយកម្មវិធី RIZIN លោក Nobuyuki Sakakibara
Floyd និងអ្នកផ្សព្វផ្សាយកម្មវិធី RIZIN លោក Nobuyuki Sakakibara
Takashi Uchiyama (ខោខ្មៅ)
Takashi Uchiyama (ខោខ្មៅ)

ប្រវត្តិប្រកួតរបស់គេមិនធម្មតាឡើយ ដោយផ្តួលដៃគូឲ្យសន្លប់២០ដង ក្នុងការប្រកួតទាំង២៤។ ទោះបីជាយ៉ាងដូច្នេះក៏ដោយជំនួបមួយនេះស្ថិតក្រោមការចរចារពិភាក្សាគ្នា ដោយសារនូវមានបញ្ហាមួយចំនួនដូចជា រឿងលុយជាដើម៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T