ខ្ញីចាស់! Mike Tyson បង្ហោះវីដេអូហ្វឹកហាត់មើលហើយសឹងមិនជឿ បុរសវ័យ៥៤ឆ្នាំរូបនេះ (មានវីដេអូ)

//s5.kh1.co/87/871cb149815e36fde19167f1a67af7a762b7f858.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតកាន់តែកៀក Tyson ចេញវីដេអូមើលហើយចង់ភ្លឹក

បរទេស៖ នៅតែដូចរហស្សនាម ទោះបីជាអាយុច្រើនក៏ដោយ Mike Tyson បានបង្ហោះវីដេអូហ្វឹកហាត់ដែលអាចធ្វើឲ្យអ្នកមើលភ្លឹកស្មារតី ដោយសាររាងកាយដ៏រស់រវើក និងពោរពេញទៅដោយកម្លាំងរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mike Tyson កំពុងហាត់
Mike Tyson កំពុងហាត់

ការប្រកួតដែលនឹងខិតជិតមកដល់ ចំណែកឯដៃគូរបស់គាត់អាចជាគូសត្រូវចាស់ Evander Holyfield  ឬបុរសសាច់ដុំ Shannon Briggs

សមាសភាព Tyson និង​ Briggs
សមាសភាព Tyson និង​ Briggs

មកមើលក្នុងវីដេអូ ដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម គេឃើញបច្ចេកទេស ដែលគាត់បង្ហាញមានដូចជា ជំហរដ៏រស់រវើក ការគេច ការវាយចេញដ៏សែនធ្ងន់ មិនចាញ់កាលវ័យកំពុងពេញឡើយ។

Mike Tyson
Mike Tyson

 Mike Tyson គ្រោងនឹងប្រកួតក្នុងកម្មវិធីសប្បុរសធម៌ ដោយគាត់ចង់បង្ហាញនូវមនុស្សជំនាន់ក្រោយថាហេតុអ្វីបានជាគេដាក់រហស្សនាមឲ្យលោកថា៖​ "Baddest Man on the Planet" ៕

ចង់ឃើញវីដេអូស្តេចប្រដាល់ Tyson ហាត់ខ្លាំងយ៉ាងណាទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T