មិនធម្មតាទេ! Chelsea កំពុងបញ្ចុះបញ្ចូល Barca ឲ្យលក់អ្នកចាំទីដៃពីងពាងរូបនេះ ដោយបូកថែម Kepa ក្នុងសំណើនោះ

//s5.kh1.co/7b/7b4dab29a0596891643c6d4bcc1c7d6fc54947a4.jpg
កីទ្បា

 ២២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea កំពុងបញ្ចុះបញ្ចូល Barca ឲ្យលក់អ្នកចាំទី Ter Stegen ដោយបូកថែម Kepa ក្នុងសំណើនោះ

អង់គ្លេស៖ អ្នកតាមដានបាល់ទាត់ទាំងអស់គ្នាសុទ្ធតែដឹងហើយថា គ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក Frank Lampard កំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការទិញកីឡាករល្អៗមករួមក្រុមនៅក្នុងរដូវក្ដៅនេះដើម្បីធ្វើយ៉ាងណាឲ្យក្លិបមួយនេះមានលទ្ធភាពក្នុងការប្រជែងយកពាន Premier League រដូវកាលក្រោយជាមួយក្លិបធំៗដូចជា Liverpool, Manchester City និង Manchester United ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Frank Lampard
  លោក Frank Lampard

ក្រោយពីទិញបានកីឡាករ Hakim Ziyech ពីក្លិប Ajax និង Timo Werner ពីក្លិប RB Leipzig រួចមក Chelsea មិនទាន់ឈប់នោះទេដោយកំពុងតាមទិញតារាតម្លៃខ្លួនកប់ពពកម្នាក់ទៀតគឺកីឡាករ Kai Havertz ពីក្លិប Bayer Leverkusen ។ ដោយឡែកបើតាមកាសែត Mundo Deportivo របស់ប្រទេសអេស៉្បាញថ្មីៗនេះបានឲ្យដឹងថាក្លិបរបស់លោក Lampard មួយនេះកំពុងតែធ្វើការបញ្ចុះបញ្ចូលក្លិប Barcelona ឲ្យលក់អ្នកចាំទីដៃទីមួយកីឡាករ Marc-Andre ter Stegen ដោយបូកថែមកីឡាករ Kepa Arrizabalaga នៅក្នុងសំណើនោះផងដែរ។

  កីឡាករ Marc-Andre ter Stegen
  កីឡាករ Marc-Andre ter Stegen

យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការដាក់សំណើឲ្យ Barca ព្រមលក់តារាដៃស្អិតរូបនេះទៅទឹកដី Stamford Bridge នោះ។ ជាមួយគ្នានេះ Stegen ក៏កំពុងតែពិចារណាក្នុងការបន្តកុងត្រាជាមួយក្លិបយក្សអេស៉្បាញមួយនេះផងដែរ ដែលនេះជាហេតុធ្វើឲ្យមហិច្ឆតារបស់ Chelsea កាន់តែមានភាគរយតិចថានឹងអាចទៅរួចនោះ៕

  កីឡាករ Marc-Andre ter Stegen
  កីឡាករ Marc-Andre ter Stegen

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T