មិនមែនលំៗទេ កាន់តែកាក់កបខ្លាំង ដួង ម៉ានិច សូត្រមន្ត ឡើងផ្ទះថ្មីភ្លែត!

//s5.kh1.co/ba/ba9b9f423f8485535052d1644afb6d4427ed8250.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្ទះធំស្កឹមស្កៃ តម្លៃរាប់ម៉ឺនដុល្លារ ដែលជាកម្លាំងញើសឈាម របស់តារាសម្តែងស្រី ដួង ម៉ានិច មួយនេះត្រូវបានសូត្រមន្តឡើងគេហដ្ឋានថ្មី។

ភ្នំពេញ៖ នៅក្នុងការងារសិល្បៈ របស់តារាសម្តែងស្រី  ដួង ម៉ានិច  ហាក់បីដូចជាកំពុងឡើងកូដខ្លាំង ប្រជាប្រិយភាពខ្លាំងមិនត្រឹមតែការ សម្ដែងជាខ្សែភាពយន្ដនោះទេ ដែលត្រូវចិត្ត​អ្នកគាំទ្រ ឡើងពេញទំហឹង សូម្បីតែមុនជំនួញផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះកាន់តែកាក់កបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ ការងារសិល្បៈក៏ច្រើន ជាមួយមុខជំនួញបន្ទាប់បន្សំទៀតនោះ ចំណូលរបស់តារារាងតូចច្រឡឹងរូបនេះ ក៏កាន់កើនឡើងជាមុនផងដែរ ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលរូបនោះ អាចធ្វើឲ្យគេដឹងថាតារាស្រីរូបនេះ បានសូត្រមន្តឡើងផ្ទះថ្មី ជាមួយនឹង ការចូលរួមពីសំណាក់ក្រុមគ្រួសារផ្ទាល់។

ទន្ទឹមនឹងភាពជោគជ័យនេះមួយដែរ ក៏មានមហាជន ជាពិសេស ហ្វេនៗ ជាច្រើន បានសរសើរដល់រូបនាងគ្រប់គ្នាតែម្តង ដែលខំរកប្រាក់ និងធ្វើឲ្យគ្រួសាររបស់ខ្លួនសប្បាយចិត្តជាមួយសមទ្ធិផល ដែលខ្លួនខំរកបែបនេះ៕

សូមទស្សនារូបខាងក្រោម៖

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ទិដ្ឋភាពពិធីសូត្រឡើងផ្ទះរបស់ ដួង ម៉ានិច
ដួង ម៉ានិច
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T