Chelsea កំពុងត្រៀមតារាជួរមុខ២នាក់ ដើម្បីដូរយក Declan Rice ពី West Ham

//s5.kh1.co/17/17035447efadd489fab5adb55b33e4a8a74d13c5.jpg
កីទ្បា

 ២១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea ត្រៀមតារាជួរមុខ២នាក់គឺកីឡាករ Batshuayi និង Barkley ដើម្បីដូរយក Declan Rice ពី West Ham

អង់គ្លេស៖ ក្លិបតោខៀវ Chelsea កំពុងបោះជំហានកាន់តែកៀកក្នុងការនាំយកកីឡាករខ្សែ​បម្រើការពារឆ្នើម Declan Rice ពី West Ham​ ដោយបានដាក់សំណើដោះដូរកីឡាករជួរមុខ២នាក់ ជាថ្នូរនឹងតារាសញ្ជាតិអង់គ្លេសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Declan Rice
  កីឡាករ Declan Rice

គួរឲ្យដឹងដែរថាក្លិប West Ham បានដាក់តម្លៃខ្លួន Rice រហូតដល់ទៅ៧៥លានផោន (ឬប្រមាណ៩៥លានដុលា្លរ) ឯណោះ។ ដោយសារតែថ្លៃពេកទើបក្លិបរបស់លោក Frank Lampard មួយនេះកំពុងដាក់សំណើថែមកីឡាករពីររូបទៀតគឺ Ross Barkley និង Michy Batshuayi ដើម្បីកាត់បន្ថយថ្លៃខ្លះ។

កីឡាករ Ross Barkley
កីឡាករ Ross Barkley
កីឡាករ Michy Batshuayi
កីឡាករ Michy Batshuayi

ហើយប្រសិនបើ West Ham យល់ព្រមជាមួយនឹងសំណើនេះ វាក៏ជារឿងល្អមួយផងដែរសម្រាប់ក្លិប Chelsea ដោយសារកីឡាករទាំង២នេះមានប្រាក់ពលកម្មមិនតិចនោះទេ​ពោលគឺក្លិបត្រូវចាយឲ្យ Rose Barkley ចំនួន១៥មុឺនផោន (ឬ១៩មុឺនដុល្លារ) និង Michy Batshuayi ចំនួន១២មុឺនផោន (ឬ១៥មុឺនដុល្លារ) ក្នុងមួយសប្តាហ៍។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថាក្លិប West Ham ហាក់ដូចជាមិនសូវមានចំណាប់អារម្មណ៍លើកីឡាករទាំងពីរនេះនៅឡើយទេ៕

  កីឡាករ Declan Rice
  កីឡាករ Declan Rice

ប្រភពmetro

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T