ដឹងតែល្អមើលទៀតហើយ! តារាសម្តែងប្រុសល្បីៗ ៦រូប នឹងមានអ្វីថ្មីៗសម្រាប់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ

//s5.kh1.co/1e/1ea2c9ffb2a216397b4a5523e80e47d2ab10af62.gif
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងប្រុសល្បីៗ ៦រូបនឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ

ថៃ៖ អ្នកគាំទ្រតារាថៃជាច្រើន កំពុងទន្ទឹងរង់ចាំរឿងភាគថ្មីដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ ហើយប្រាកដជាឆ្ងល់ថា តារាសម្តែងប្រុសរូបណាខ្លះដែលកំពុងជាប់ថតរឿងភាគថ្មីៗ និងតារារូបណាខ្លះដែលទើបនឹងបញ្ចប់ការថត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  Mark Prin

បច្ចុប្បន្ននេះ តារាសម្តែងប្រុសលោក Mark Prin កំពុងជាប់ថតរឿងភាគថ្មី មានចំណងជើងថា “Game Lah Torachon” ដែលចួលរួមសម្តែងជាមួយតារាសម្តែងស្រីកញ្ញា Taew Natapohn

លោក Mark Prin
លោក Mark Prin

២.  Nadech Kugimiya

ចំណែកឯលោក Nadech Kugimiya បច្ចុប្បន្ននេះក៏កំពុងថតរឿងភាគថ្មី ដែលមានចំណងជើងថា “Lai Kinaree” ជាមួយនឹងតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពគឺកញ្ញា Yaya Urassaya

មិនតែប៉ុណ្ណោះ នាពេលខាងមុខនេះ លោកក៏មានរឿងភាគថ្មីមួយផ្សេងទៀត ដែលមានចំណងជើងថា “ Mon Ruk Nong Pak Ka Yang” ដោយមានការចូលរួមសម្តែងជាមួយនឹងកញ្ញា Bow Maylada

លោក Nadech Kugimiya
លោក Nadech Kugimiya

៣.  Mario Maurer

សម្រាប់លោក Mario Maurer ក៏កំពុងថតរឿងភាគថ្មី ដែលមានចំណងជើង “Kue Thur”។ រីឯតួស្រីក្នុងរឿងភាគនេះគឺជាតារាសម្តែងស្រី Yaya Urassaya

លោក Mario Maurer
លោក Mario Maurer

៤.  James Jirayu

លោក James Jirayu នឹងមានរឿងភាគថ្មីចំនួន 2។ ដែលរឿងទី១ មានចំណងជើងថា “Karat Ruk” សម្តែងជាមួយនឹងកញ្ញា Anne Thongprasom។ រីឯរឿងភាគទី២ មានចំណងជើងថា “Pitsawart Kartagame” ដែលចូលរួមសម្តែងជាមួយនឹងកញ្ញា Gina Yeena

លោក James Jirayu
លោក James Jirayu

៥.  James Ma

ថ្មីៗនេះ លោក James Ma ទើបនឹងបញ្ចប់ការសម្តែងរឿងភាគថ្មី ដែលមានចំណងជើងថា “Song Sanaeha” ដែលសម្តែងជាមួយនឹងតារាសម្តែងស្រី Kimmy Kimberley Anne Woltemas ។ ហើយបច្ចុប្បន្ននេះ លោកកំពុងជាប់ថតរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា “Duang Tah Tee Sarm” ជាមួយនឹងតារាសម្តែងស្រី Mew Nittha

លោក James Ma
លោក James Ma

៦.  Pope Thanawat

ថ្មីៗនេះលោក Pope Thanawat ទើបនឹងបញ្ចប់ការថតរឿងភាគថ្មីមួយដែលមានចំណងជើងថា “Roy Leh Marnya” ជាមួយតារាសម្តែងស្រីដ៏ល្បីគឺកញ្ញា Bella Ranee

លោក Pope Thanawat
លោក Pope Thanawat
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T