កូនទុកមួយឡែក! ទៅមណ្ឌលគីរីលើកនេះ ឱក សុគន្ធកញ្ញា កាន់តែផ្អែមល្ហែមជាមួយស្វាមី

//s5.kh1.co/5e/5ee4275a9d68f1d6f84efd56224490a8debdf9c5.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថាមានកូនហើយជីវិតប្ដីប្រពន្ធ មិនផ្អែមល្ហែម មើលតែកំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ចុះពីមួយថ្ងៃទៅមួយថ្ងៃ នាងនិងស្វាមី កាន់តែល្អូកល្អើនជាមួយគ្នាកាន់តែខ្លាំងឡើងៗ។

មណ្ឌលគីរី៖  ក្រោយពីរៀបការរួច ពេលនេះកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា កំពុងកសាងជិវិតគ្រួសារយ៉ាងមានសុភមង្គល បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហាញពីសកម្មភាពឯកជន ចែកជូនដល់ហ្វេនៗបានឃើញជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលជីវិតក្រោយមានស្វាមី មានកូនរួច ឃើញថាតារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានក្ដីសុខ កាន់តែខ្លាំង ដោយមានស្វាមីផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅ និងជាមេគ្រួសារដ៏ល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណា ក៏ឆ្លៀតពេលមកជួយមើលថែទាំកូនជំនួសនាងផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ឆ្លៀតពេលទំនេរពីការងារដឹកដៃគ្រួសារទៅលំហែកាយតាមរមណីដ្ឋានជាញឹកញាប់ផងដែរ។

ជាក់ស្ដែងមុននេះបន្តិច កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី មិនចាញ់គូស្នេហ៍កម្លោះក្រមុំប៉ុន្មានឡើយ បើទោះមានកូនមួយហើយក៏ដោយ។ ហើយរូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញថា នាងជាមួយស្វាមីពិតជាស្រលាញ់គ្នាកាន់តែខ្លាំង ជាពិសេស មើលទៅពិតជារ៉ូមែនទិកតែម្ដង។ ដោយអ្នកទាំងពីរបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងផ្ដល់ស្នាមញញឹមចំពោះគ្នា ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរមិនស្ទើរឡើយ៕

សូមទស្សនារូបភាបខាងក្រោម៖​

  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូន
  អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូន
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T