អត្ថប្រយោជន៍នៃម្រេចសម្រាប់សុខភាព!

//s5.kh1.co/cb/cb265912e3b8d624c3d23387faa0e9d63eeaadff.jpg
នារី

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ម្រេចខ្មៅ ជាគ្រាប់ធញ្ញជាតិម្យ៉ាង សម្រាប់យកមកធ្វើជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារ។ ដោយម្រេចមានក្លិនឈ្ងុយ និងមានរសជាតិហឹរផងនោះ វាក៏បានជួយបន្ថែមឲ្យមុខម្ហូបកាន់តែមានរសជាតិឆ្ងាញ់មួយកម្រិតទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ក្រៅពីអាចបរិភោគជាអាហារ ម្រេច ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលភាគច្រើនគ្រប់គ្នាមិនសូវចាប់អារម្មណ៍ ដូចជា៖ 

១. ជួយដល់ការរំលាយអាហារ

ម្រេចខ្មៅ ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាក់ទងនឹងការរំលាយអាហារផ្សេងៗ ដូចជាការរំលាយអាហារមិនល្អ។ រសជាតិដ៏មុតនៃម្រេចខ្មៅ ជាគន្លឹះមួយដែលធ្វើឱ្យក្រពះបញ្ចេញអាស៊ីត (hypocaloric) ដែលជួយដល់ការបំបែកប្រូតេអ៊ីន។ ការបញ្ចេញអាស៊ីត hydrochloric នៅក្នុងក្រពះ ក៏ជួយបង្កើនចំណង់អាហារ និងបង្ហាញពីប្រសិទ្ធភាពនៃការសម្អាតលើពោះវៀនផងដែរ។

២. ព្យាបាលជម្ងឺផ្លូវដង្ហើម

ពពួកតែរុក្ខជាតិ ដែលបានផ្ទុកសារធាតុចម្រាញ់ចេញពីម្រេចខ្មៅ ដើរតួជាប្រភពដ៏ល្អសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើម ដូចជា ក្អក និងផ្តាសាយ។ ក្នុងកំឡុងពេលរដូវរងារ ម្រេចខ្មៅអាចជួយសម្រួលដល់ការដកស្លេស្មចេញពីរាងកាយ ដោយសារតែវាមានសារធាតុព្យាបាល​ក្អួត។ វាក៏ផ្តល់នូវការធូរស្បើយពីជំងឺរលាកប្រហោងឆ្អឹង និងរលាកច្រមុះផងដែរ។

៣. ជួយដល់ការសម្រកគីឡូ

ម្រេចខ្មៅ អាចជួយក្នុងការបំបែកសារធាតុខ្លាញ់នៅក្នុងរាងកាយរបស់អ្នក ដោយសារតែសារធាតុខ្លាញ់ នឹងត្រូវបានគេបំបែកទៅជាបំណែកតូចៗ ហើយពួកវានឹងត្រូវបានគេប្រើប្រាស់ និងកែច្នៃដោយផ្នែកផ្សេងៗនៃរាងកាយ តួនាទីជាប្រភពថាមពលដ៏ល្អ។ មានតែមួយ ដែលត្រូវបានបង្កើតដោយ ក្រុមហ៊ុន Ayurvedic ដោយមានការចម្រាញ់ពីម្រេចខ្មៅ គឺជាតែរុក្ខជាតិដ៏ល្អបំផុតសម្រាប់រក្សាទម្ងន់។

ម្រេចខ្មៅ
ម្រេចខ្មៅ

៤. ជាគ្រឿងថែរក្សាស្បែក

ម្រេចខ្មៅ ប្រយុទ្ធជាចម្បងជាមួយនឹងបញ្ហាសារធាតុពណ៌។ ការសិក្សាជាច្រើនលើម្រេចខ្មៅបានបង្ហាញថា peperine ដែលជាធាតុគីមីយ៉ាងសកម្មនៃម្រេចខ្មៅ អាចជួយជម្រុញស្បែកសម្រាប់ការផលិតសារធាតុពណ៌មេឡាណូស៊ីត។ សារធាតុមួយនេះ នឹងជួយលុបបំណះពណ៌សតូចៗ លើស្បែករបស់អ្នក។ ឱសថនេះ ក៏ជួយកាត់បន្ថយឱកាសនៃជំងឺមហារីកស្បែក ដោយសារកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់។

៥. ព្យាបាលជម្ងឺស្ត្រេស

ម្រេចខ្មៅ ជួយបង្កើនមុខងារ និងអាចធ្វើឱ្យមានភាពប្រសើរឡើងនៃសុខភាពផ្លូវចិត្ត។ Piperine ដែលជាសមាសធាតុដ៏សំខាន់ ដែលត្រូវបានរកឃើញនៅក្នុងម្រេចខ្មៅ ដែលអាចកាត់បន្ថយភាពចាស់នៃខួរក្បាល និងជួយបង្កើនការចងចាំផងដែរ។ ដោយធ្វើបែបនេះ ទីបំផុតវាអាចនឹងព្យាបាលបញ្ហាធ្លាក់ទឹកចិត្តបាន។

៦. ព្យាបាលដំបៅក្រពះ

ដំបៅក្រពះ គឺជាដំបៅដ៏អាក្រក់បំផុត ដែលអាចបណ្តាលឱ្យបាត់ផាសុកភាពជាច្រើន។ ដោយសារតែមានលក្ខណៈនៃការប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម វាការពារការបំផ្លាញអុកស៊ីតកម្ម ហើយក៏ជួយកាត់បន្ថយការរលាក និងហើមផងដែរ។ វាក៏ផ្តល់នូវកម្លាំងភាពខ្លាំងដល់ប្រព័ន្ធការពាររំអិលរបស់រាងកាយផងដែរ។

ម្រេចខ្មៅ
ម្រេចខ្មៅ

៧. បន្ធូរបន្ថយអារម្មណ៍ឈឺធ្មេញ

ដោយសារតែមានលក្ខណៈការពារបាក់តេរី​  ម្រេចខ្មៅអាចការពារការលូតលាស់របស់បាក់តេរីអាក្រក់នៅលើធ្មេញ និងអញ្ចាញរបស់អ្នកបាន។ ការការពារធ្មេញ និងអញ្ចាញរបស់អ្នកនោះគឺបានមកពីការបង្កើតបន្ទះការពារនៅលើធ្មេញ និងអញ្ចាញរបស់អ្នក។ ពេលឈឺធ្មេញ អ្នកគ្រាន់តែយកម្រេចខ្មៅម៉ត់ ទៅដាក់ ឬលាបលើតំបន់ដែលមានមេរោគដោយលាយជាមួយអំបិលបន្តិច។

៨. ប្រសិទ្ធិភាពលើជំងឺរលាកសន្លាក់ឆ្អឹង

អានុភាពនៃភាពក្តៅរបស់ម្រេចខ្មៅ បានផ្តល់នៅការបន្ធូរបន្ថយភាពឈឺដោយសារតែជំងឺរលាកសន្លាក់ឆ្អឹង។ វាក៏ផ្តល់នូវអារម្មណ៍កក់ក្តៅ និងធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ម្រេចខ្មៅ ក៏ជួយកាត់បន្ថយការរលាកនៃសន្លាក់ចំពោះអ្នកជំងឺរលាកសន្លាក់ផងដែរ។ វាក៏អាចបណ្តេញអាស៊ីតអ៊ុយរិចចេញពីរាង្គកាយផងដែរ ដែលអាស៊ីតអ៊ុយរិច ជាមូលហេតុមួយដែលធ្វើឱ្យឈឺចាប់រាងកាយ។

ម្រេចខ្មៅ
ម្រេចខ្មៅ

ម្រេចខ្មៅ គឺជាតែបុរាណរបស់ឥណ្ឌា ដែលត្រូវបានគេប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់សុខភាព ដូចដែលបានរៀបរាប់នៅខាងលើ។ វាក៏មានផ្ទុកវីតាមីនA  វីតាមីនC  វីតាមីនB6 Riboflavin  Thiamin  Niacin  សូដ្យូម  ប៉ូតាដ្យូម Folate  Choline និង Betaine៕ 

ប្រភព៖ Planet Ayurveda (March, 2020)

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T