បុរសឥណ្ឌាម្នាក់ទៀតហើយ ពាក់ម៉ាស់ច្នៃពីមាស ដើម្បីការពារវីរុសកូរ៉ូណា ដែលមានតម្លៃរហូតដល់ទៅ…

//s5.kh1.co/29/292ca1688ce50a215302a995ad7fe1d1de7d1e09.png
សង្គម

 ២១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា អាឡុក ម៉ូហានធី ជាអ្នកជំនួញ និងមានទ្រព្យស្ដុកស្ដម្ភ រស់នៅក្នុងទីក្រុង Cuttack រដ្ឋ Odisha បានពាក់ម៉ាស់មាសការពារវីរុសកូរ៉ូណា ដែលមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។

ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា អាឡុក ម៉ូហានធី ជាអ្នកជំនួញ និងមានទ្រព្យស្ដុកស្ដម្ភ រស់នៅក្នុងទីក្រុង Cuttack រដ្ឋ Odisha បានពាក់ម៉ាស់មាសការពារវីរុសកូរ៉ូណា ដែលមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក អាឡុក បានឲ្យដឹងថា រូបលោកផ្ទាល់ឈ្លក់វង្វេងនឹងគ្រឿងអលង្ការមាសតាំងពីវ័យក្មេងម៉្លេះ។ ហើយមានមនុស្សជាច្រើនបានហៅលោកថា  «បុរសមាស» ដោយសារតែលោកចូលចិត្តពាក់គ្រឿងអលង្ការមាសជាប្រចាំ ចាប់តាំងពី៤០ឆ្នាំមុន។ 

ក្រោយពីឃើញបុរសជនជាតិឥណ្ឌាដូចគ្នាម្នាក់ ឈ្មោះថា សាន់កា គូហាដ ពាក់ម៉ាស់ច្នៃពីមាសទម្ងន់៥០ក្រាម មានតម្លៃស្មើនឹងប្រមាណ៣,៨៧០ដុល្លារអាមេរិក លោកក៏បានសម្រេចចិត្តច្នៃម៉ាស់មាសសម្រាប់ខ្លួនឯងមួយដែរ។ ហើយម៉ាស់មាសរបស់លោក បានចំណាយពេលធ្វើអស់រយៈពេល២២ថ្ងៃ ដែលមានទម្ងន់ពី៩០ទៅ១០០ក្រាម ស្មើនឹងទឹកប្រាក់ប្រមាណ៤,៧០០ដុល្លារអាមេរិក។

ជុំវិញរូបភាពរបស់លោក អាឡុក ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និងមិនចាញ់លោក សាន់កាប៉ុន្មានផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក អាឡុក
លោក អាឡុក
លោក អាឡុក និងម៉ាស់មាស
លោក អាឡុក និងម៉ាស់មាស
លោក អាឡុក និងម៉ាស់មាស
លោក អាឡុក និងម៉ាស់មាស
ម៉ាស់មាសរបស់លោក អាឡុក
ម៉ាស់មាសរបស់លោក អាឡុក
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T