ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា អាឡុក ម៉ូហានធី ជាអ្នកជំនួញ និងមានទ្រព្យស្ដុកស្ដម្ភ រស់នៅក្នុងទីក្រុង Cuttack រដ្ឋ Odisha បានពាក់ម៉ាស់មាសការពារវីរុសកូរ៉ូណា ដែលមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់លោក អាឡុក បានឲ្យដឹងថា រូបលោកផ្ទាល់ឈ្លក់វង្វេងនឹងគ្រឿងអលង្ការមាសតាំងពីវ័យក្មេងម៉្លេះ។ ហើយមានមនុស្សជាច្រើនបានហៅលោកថា «បុរសមាស» ដោយសារតែលោកចូលចិត្តពាក់គ្រឿងអលង្ការមាសជាប្រចាំ ចាប់តាំងពី៤០ឆ្នាំមុន។
ក្រោយពីឃើញបុរសជនជាតិឥណ្ឌាដូចគ្នាម្នាក់ ឈ្មោះថា សាន់កា គូហាដ ពាក់ម៉ាស់ច្នៃពីមាសទម្ងន់៥០ក្រាម មានតម្លៃស្មើនឹងប្រមាណ៣,៨៧០ដុល្លារអាមេរិក លោកក៏បានសម្រេចចិត្តច្នៃម៉ាស់មាសសម្រាប់ខ្លួនឯងមួយដែរ។ ហើយម៉ាស់មាសរបស់លោក បានចំណាយពេលធ្វើអស់រយៈពេល២២ថ្ងៃ ដែលមានទម្ងន់ពី៩០ទៅ១០០ក្រាម ស្មើនឹងទឹកប្រាក់ប្រមាណ៤,៧០០ដុល្លារអាមេរិក។
ជុំវិញរូបភាពរបស់លោក អាឡុក ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និងមិនចាញ់លោក សាន់កាប៉ុន្មានផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖