បុរសឥណ្ឌាម្នាក់នេះ ពាក់ម៉ាស់ធ្វើពីមាស ដើម្បីការពារវីរុសកូរ៉ូណា ដែលមានតម្លៃរហូតដល់ទៅ…

//s5.kh1.co/d2/d259634630efb3545c53877b36d5154a716fb15d.jpg
សង្គម

 ០៥-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា សាន់កា គូហាដ វ័យ៤៨ឆ្នាំ ជាអ្នកមានទ្រព្យស្ដុក រស់នៅក្នុងរដ្ឋ Maharashtra បានពាក់ម៉ាស់ការពារវីរុសកូរ៉ូណា ដែលមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។

ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា សាន់កា គូហាដ វ័យ៤៨ឆ្នាំ ជាអ្នកមានទ្រព្យស្ដុក រស់នៅក្នុងរដ្ឋ Maharashtra បានពាក់ម៉ាស់ការពារវីរុសកូរ៉ូណា ដែលមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក សាន់កា បានឲ្យដឹងថា ម៉ាស់របស់លោក ត្រូវបានធ្វើឡើងដោយមាសទម្ងន់៥០ក្រាម ដែលមានតម្លៃស្មើនឹងប្រមាណ៣,៨៧០ដុល្លារអាមេរិក។ ហើយម៉ាស់មាសនេះ មានរូបរាងស្ដើង និងមានរន្ធតូចៗសម្រាប់ដកដង្ហើមយ៉ាងស្រួលផងដែរ តែយ៉ាងណាមិញ លោកក៏មិនប្រាកដដែរថា វាអាចជួយការពារវីរុសបានឬអត់ទេ។

រូបភាពដែលបង្ហាញពីលោក សាន់ដា ពាក់ម៉ាស់មាស ត្រូវបានគេយកទៅបង្ហោះចែកចាញពាសពេញបណ្ដាញអុីនធឺណេត ដោយមហាជនសង្កេតឃើញថា លោក សាន់ដា ពិតជាអ្នកមានទ្រព្យពិតៗ ព្រោះម្រាមដៃរបស់លោក ពោរពេញទៅដោយចិញ្ចៀនមាសធំៗ បូករួមទាំងនាឡិកា និងខ្សែដៃផងដែរ។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអាទិត្យទី០៥ ខែកក្កដានេះ វេលាម៉ោង១:៣០នាទីរសៀល ប្រទេសឥណ្ឌាមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន៦៧៣,៩០៤នាក់ និងករណីស្លាប់ចំនួន១៩,២៧៩នាក់ ហើយករណីជាសះស្បើយចំនួន៤០៩,០៨៣នាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក សាន់កា គូហាដ និងម៉ាស់មាស
លោក សាន់កា គូហាដ និងម៉ាស់មាស
លោក សាន់កា គូហាដ និងម៉ាស់មាស
លោក សាន់កា គូហាដ និងម៉ាស់មាស
ម៉ាស់មាស
ម៉ាស់មាស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T