Total Lubrifiants ដាក់បង្ហាញរូបរាងថ្មីនៃផលិតផលប្រេងរំអិលរបស់ខ្លួន ស្របពេលពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០

//s5.kh1.co/c1/c15a29961793dff31abea45c97d8f4e5d66b635b.jpg
សង្គម

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រកបដោយ ភាពទាន់សម័យ ប្រសិទ្ធភាពខ្ពស់ងាយស្រួលក្នុងការប្រើប្រាស់ ដែលទាំងនេះគឺជាការដាក់បង្ហាញថ្មី នៃការផ្លាស់ប្តូររូបរាងថ្មីរបស់ ផលិតផលប្រេងរំអិលគ្រប់ប្រភេទទាំងអស់របស់ TOTAL និង ELF ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការស្ថានីយ តូតាល់ សាខាទី ១០០ ទួលកី ដែលមានទីតាំងនៅផ្លូវជាតិលេខ ៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០

បន្ថែមពីលើការអភិវឌ្ឍន៍លើរចនាបថថ្មីនេះ Total Lubrifiants បានរួមចំណែកក្នុងមហិច្ឆតារបស់ តូតាល់គ្រុប ដើម្បី ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនួលខុសត្រូវ។ កត្តាពិសេសដែលគួរឲ្យកត់ សម្គាល់នៅលើរូបរាងថ្មីនៃផលិតផលនេះគឺ ការកាត់បន្ថយទម្ងន់នៃសម្បកវេចខ្ចប់ដែលអាចជួយ ការពារការសាយភាយ នៃឧស្ម័នកាបូនិចបានដល់ទៅ ៩.៥០០ តោន តាមរយៈការសន្សំសំចៃពីការប្រើប្រាស់វត្ថុធាតុដើម។

ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០

រូបរាងថ្មីឈានមុខគេប្រកបដោយភាពច្នៃប្រឌិត

សម្បកវេចខ្ចប់ថ្មីរបស់ តូតាល់ និង Elf គឺជាជំហានឈានទៅមុខមួយដ៏សំខាន់! ព័ត៌មានលើរូបរាងថ្មីរបស់ផលិតផល មានភាពងាយស្រួលក្នុងការអាន និងងាយយល់ ដោយផ្តោតសំខាន់ទៅលើគុណភាពខ្ពស់របស់ផលិតផល។

Total Lubrifiants 
Total Lubrifiants 

តើមាននរណាខ្លះដែលធ្លាប់ឃើញផលិតផលប្រេងរំអិលដាក់តាំងលក់ ប៉ុន្តែមិនដឹងថាគួររើសយកមួយណា? ជាមួយ រូបរាងថ្មី ផលិផលប្រេងរំអិលរបស់ តូតាល់ និង Elf អ្នកប្រើប្រាស់អាចយល់ដឹងពីប្រភេទផលិតផលដែលត្រឹមត្រូវ សម្រាប់យានយន្តលោកអ្នកដោយងាយ តាមរយៈប្រភេទពណ៌របស់ប៊ីដុង ដែលមានពណ៌ផ្លាទីនតំណាងឲ្យផលិតផល កម្រិតកំពូល ពណ៌ប្រាក់សម្រាប់ផលិតផលកម្រិតកណ្តាល និងពណ៌ទង់ដែងសម្រាប់ផលិតផលកម្រិតដំបូង។ អតិថិជនក៏អាចដឹងបន្ថែមអំពីព័ត៌មានរបស់ផលិតផលយ៉ាងច្បាស់តាមរយៈស្លាកសញ្ញាថ្មី និងការរចនាអក្សរលើផលិតផលដែលធំៗងាយស្រួលអាន។

ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០
ពិធីសម្ពោធស្ថានីយ តូតាល់ សាខាទី ១០០

ការរចនាស្លាកសញ្ញាពិសេសមានរូបរាងដូចផ្ទៃតាប្លូឡាន

ព័ត៌មានសំខាន់ៗរបស់ផលិតផលស្ថិតនៅផ្ទៃកោងដែលនៅជុំវិញម៉ាកផលិតផលដែលមានរូបរាងស្រដៀងនឹងផ្ទៃ តាប្លូឡាន។ ព័ត៌មានទាំងនោះបង្ហាញអំពីកម្រិតប្រភេទផលិតផល និងលេខកូដ QR ដែលអាចយកមកពិនិត្យ បញ្ជាក់ពី ផលិតផលយ៉ាងពិតប្រាកដដែលចេញពីក្រុមហ៊ុន។ ស្លាកសញ្ញាបែបនេះមានភាពខុសប្លែក និងទាន់សម័យ ដើម្បីផ្តល់ ព័ត៌មានគ្រប់គ្រាន់អំពីផលិតផលប្រេងរំអិល។

ល្អជាងមុនទាំងការប្រើប្រាស់ និងការសន្សំសំចៃ ដោយពង្រឹងបន្ថែមទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់

សម្បកវេចខ្ចប់ថ្មីនេះផ្តល់នូវការរចនាថ្មីដែលងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់។ មុខងារគម្របប៊ីដុងក៏ត្រូវរចនាឡើងវិញផងដែរដែលមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរប្រេង ឬចាក់បន្ថែម។

លោក Jean Parizot អគ្គនាយករងផ្នែកគ្រឿងយន្តនៅ Total Lubrifiants មានប្រសាសន៍ថា “យើងតែងតែផ្តល់នូវ ផលិតផលដែលមានភាពសាមញ្ញ សម្រាប់អ្នកប្រើប្រាស់ក្នុងការងាយស្រួលយល់ដឹងពីពាក្យបច្ចេកទេស។ សព្វថ្ងៃនេះ អ្នកទិញ ត្រូវការព័ត៌មានអំពីផលិតផល និងរបៀបប្រើប្រាស់ ដូចេ្នះទើបយើងសម្រេចចិត្តរចនាឡើងវិញ នូវសម្បកប៊ីដុង ដោយកែប្រែនូវរូបរាងប៊ីដុង ពណ៌ និងស្លាកសញ្ញាថ្មី។ បញ្ហាដែលយើងត្រូវប្រឈមរួមមានការថែរក្សា នូវរចនាបថដែល អតិថិជននៅតែអាចចំណាំថាវាជាផលិតផលរបស់តូតាល់។ ទោះបីជាមានបញ្ហាប្រឈមក៏ពិតមែន ខ្ញុំអាចនិយាយបាន ថាយើងបានសម្រេចគោលដៅនេះបានជោគជ័យដោយរក្សាបាននូវគុណភាពរបស់ផលិតផលរបស់យើងដោយល្អឥតខ្ចោះ។”

រូបរាងថ្មីរបស់ផលិតផល តូតាល់ និង Elf បានចាប់ផ្តើមដាក់ចរាចរក្នុងទីផ្សារចាប់តាំងពីខែមករា ឆ្នាំ២០២០ មក៕

Total Lubrifiants 
Total Lubrifiants 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T