កំពូលអ្នកបើក Uber ទាំង ១៧ ដែលធ្វើឱ្យភ្ញៀវមិនសរសើរមិនបាន

//s5.kh1.co/b0/b03ba317573c199cb6c0a90209685c47b0e31076.png
សង្គម

 ២០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អតិថិជន Uber ជាច្រើនអ្នកបានធ្វើការចែករំលែកបទបិសោធន៍ បែបគួរឱ្យអស់សំណើច បែបឆ្កួតៗរបស់ខ្លួន ដែលទទួលបានពីការជិះ Uber ជឿថា បើបានអានបទពិសោធន៍ទាំងនោះហើយ អ្នកច្បាស់ជាទះដៃឱ្យខ្លាំងៗតែម្ដង។

បរទេស៖ អតិថិជន Uber ជាច្រើនអ្នកបានធ្វើការចែករំលែកបទបិសោធន៍ បែបគួរឱ្យអស់សំណើច បែបឆ្កួតៗរបស់ខ្លួន ដែលទទួលបានពីការជិះ Uber ជឿថា បើបានអានបទពិសោធន៍ទាំងនោះហើយ អ្នកច្បាស់ជាទះដៃឱ្យខ្លាំងៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពរបស់កំពូលអ្នកបើក Uber ទាំង ១៧៖

១. «នេះគឺជាអ្នកបើកបរ Uber ឈ្មោះថា Beni គាត់បាននាំខ្ញុំមកមន្ទីរពេទ្យ ហើយនៅមើលថែខ្ញុំព្រោះគ្រួសាររបស់ខ្ញុំបានចេញទៅក្រៅក្រុងបាត់ទៅហើយ»។

អ្នកបើក Uber ឈ្មោះ Beni បាននាំបុរសម្នាក់ទៅពេទ្យ<br>
អ្នកបើក Uber ឈ្មោះ Beni បាននាំបុរសម្នាក់ទៅពេទ្យ

២. កំពូលសេវាកម្ម

«អ្នកបើកបរ Uber បានប្រាប់ខ្ញុំថា  ឈប់​លាបក្រែមទៀតទៅ បវរកញ្ញាលាបក្រែម នៅលើផ្លូវមានក្រឡុកច្រើនណាស់»។

៣. «នេះជារបៀបដែលអ្នកបើកបរបានរៀបកាបូបរបស់ពួកយើង ដើម្បីនាំពួកយើងទៅព្រលានយន្តហោះ»។

កាបូបដែលអ្នកបើកបរ Uber បានរៀបចំ
កាបូបដែលអ្នកបើកបរ Uber បានរៀបចំ

៤. ពេលខ្លះភាពស្ងៀមស្ងាត់គឺជារឿងដែលល្អបំផុត

«អ្នកបើកបរ Uber របស់ខ្ញុំមិនបានរាក់ទាក់ខ្ញុំនោះទេ នៅពេលដែលខ្ញុំចូលទៅអង្គុយនៅក្នុងឡាន គាត់មិនបានធ្វើអ្វីទាំងអស់ មិនព្យាយាមនិយាយជាមួយខ្ញុំ មិនទាំងចង់ស្គាល់ខ្ញុំផង ទាំងដែលខ្ញុំជិះឡាននោះអស់រយៈដល់ទៅ៧នាទី​ គួរតែឳ្យផ្កាយ៥ហើយ»។

៥. «ពេលចូលដល់ក្នុងឡានភ្លាម កូនឆ្មាមួយបានរត់មករកខ្ញុំ ខ្ញុំបានអោបវាហើយវាក៏គេងលក់ទៅ។ក្រោយមកខ្ញុំក៏បាន ដឹងថាកាលពីយប់មិញនេះ អ្នកបើកបរបានប្រទះឃើញវា តែគាត់មិនទាន់បានទៅផ្ទះនោះទេ ទើបមានកូនឆ្មានៅក្នុង ឡាននេះ»។

ឆ្មាដែលអ្នកបើកបររើសបាន
ឆ្មាដែលអ្នកបើកបររើសបាន

៦. អ្នកបើកបរ Uber ដ៏ល្អបំផុតនៅក្នុងលោក

https://s5.kh1.co/__image/w=650,h=868,q=100/6d/6df01b324cc708e795786b7e2aa3da903d2239d0.png

៧. គួរឱ្យគោរព

«ខ្ញុំបានសុំឱ្យអ្នកបើកបរជូនខ្ញុំដើរលេងជុំវិញទីក្រុងនេះ ហើយគាត់បាននិយាយថា   ៉ច្បាស់ជាបាន បើសិនជាអ្នកមិនចាក់បទចម្រៀងរបស់ Chris Brown ព្រោះខ្ញុំមិនចង់ឮបទចម្រៀងមនុស្សប្រុសដែលធ្វើបាបមនុស្សស្រី នៅក្នុងឡានរបស់ខ្ញុំនោះទេ»។

៨. «អរគុណដល់អ្នកបើកបរម្នាក់នេះ ព្រោះទៅបំផុតខ្ញុំក៏បានលេងហ្គេមដែលខ្ញុំចង់លេងបំផុតបានហើយ»។

https://s5.kh1.co/__image/w=650,h=488,q=100/63/6305063be6b32389e5e76fb0069f5b87618cb503.png

៩. «អ្នកបើកបរម្នាក់នេះបានដាក់តាំងរូបភាពរបស់សត្វចិញ្ចឹម របស់អតិថិជនមុនៗរបស់គាត់ អតិថិជនអាចផ្ញើរូបសត្វចិញ្ចឹមរបស់ពួកគេ ទៅគាត់បានគ្រប់គ្នា»។

សត្វចិញ្ចឹម របស់អតិថិជនមុនៗផ្ញើឱ្យអ្នកបើក&nbsp;Uber
សត្វចិញ្ចឹម របស់អតិថិជនមុនៗផ្ញើឱ្យអ្នកបើក Uber

១០. សេវាកម្មដែលគួរតែទទួលបានផ្កាយ១០

«ខ្ញុំបានក្អួតនៅក្បែរ Uber កាលពីម្សិលមិញ អ្នកបើកបរបានមកជួយខ្ញុំដោយការជួយលើកសក់ឱ្យខ្ញុំ ព្រមទាំងនិយាយថា  សង្ឃឹមថាអ្នកនឹងដាក់ផ្កាយ៥ឱ្យខ្ញុំ »។

១១. «អ្នកបើកបរម្នាក់នេះបានចែកអាហាររបស់គាត់មកឱ្យខ្ញុំ ព្រោះគាត់មិនអាចញ៉ាំតែម្នាក់ឯងទេ»។

អ្នកបើកបរ Uber ចែកអាហារឱ្យទៅអ្នកអតិថិជន
អ្នកបើកបរ Uber ចែកអាហារឱ្យទៅអ្នកអតិថិជន

១២. «អ្នកបើកបរម្នាក់នេះបានយកសត្វចិញ្ចឹមជាទន្សាយ មកតាមកាលពីយប់មិញដែលយើងបានជិះឡានជាមួយគាត់ វាគួរឱ្យស្រឡាញ់ខ្លាំងណាស់»។

កូនទន្សាយរបស់ អ្នកបើក&nbsp;Uber
កូនទន្សាយរបស់ អ្នកបើក Uber

១៣. «អ្នកបើកបរ Uber ម្នាក់នេះអស្ចារ្យខ្លាំងណាស់ គាត់ដាក់ទាំងខារ៉ាអូខេ និងភ្លើងឌីស្កូទៀតផង»។

អ្នកបើកបរ Uber ម្នាក់ គាត់ដាក់ទាំងខារ៉ាអូខេ និងភ្លើងឌីស្កូក្នុងឡានរបស់គាត់
អ្នកបើកបរ Uber ម្នាក់ គាត់ដាក់ទាំងខារ៉ាអូខេ និងភ្លើងឌីស្កូក្នុងឡានរបស់គាត់

១៤. «នេះគឺជាដំណើរកម្សាន្តម្នាក់ឯងលើកដំបូងរបស់ខ្ញុំ តែខ្ញុំបែរជាភ្លេចកាបូបលុយនៅក្នុងតាក់ស៊ីទៅវិញ។ ខ្ញុំគិតថាខ្ញុំនឹងគ្មានកន្លែងស្នាក់នៅទេថ្ងៃនេះ តែអ្នកបើកបរគាត់បានឃើញកាបូបលុយរបស់ខ្ញុំ និងឃើញប័ណ្ណបើកបររបស់ខ្ញុំ គាត់បានរកខ្ញុំនៅលើ Facebook ហើយបានយកកាបូបមកឱ្យខ្ញុំវិញ»។

បុរសដែលភ្លេចកាបូប និងអ្នកបើកបរ&nbsp;
បុរសដែលភ្លេចកាបូប និងអ្នកបើកបរ 

១៥. «អ្នកបើកបរម្នាក់នេះបានបំពាក់ Nintendo នៅកៅអីខាងក្រោយ»។

អ្នកបើកបរម្នាក់នេះបានបំពាក់ Nintendo នៅកៅអីខាងក្រោយ
អ្នកបើកបរម្នាក់នេះបានបំពាក់ Nintendo នៅកៅអីខាងក្រោយ

១៦. «សារមួយនេះត្រូវបានដាកជាប់នឹងចង្កូតឡាន វាជាសារដែលគួរឱ្យរំភើបចិត្តមួយ»។

សារដាក់ជាប់នឹងឡានរបស់អ្នក
សារដាក់ជាប់នឹងឡានរបស់អ្នក

«ជូនចំពោះលោកប៉ា! អរគុណប៉ាដែលប្រឹងធ្វើការហត់នឿយបែបនេះ ដើម្បីពួកយើង កូនស្រឡាញ់ប៉ាខ្លាំងណាស់»។

១៧. «អ្នកបើកបរតាក់ស៊ីរបស់ខ្ញុំបាន ខលមកខ្ញុំថាគាត់បានមកដល់អាផាតមែនរបស់ខ្ញុំហើយ គាត់ថែមទាំងសុំឱ្យខ្ញុំ យកទឹកមួយកែវឳ្យឆ្កែរបស់គាត់ទៀតផង នេះហើយគឺជាឆ្កែរបស់គាត់ឈ្មោះថា T2»។

ឆ្កែរបស់អ្នកបើកតាក់ស៊ី ​Uber
ឆ្កែរបស់អ្នកបើកតាក់ស៊ី ​Uber

ប្រភព


 

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T