ភ្ញាក់ផ្អើល! ក្រុមអ្នកស្រាវជ្រាវចាប់បានកន្លាតសមុទ្រ មានមុខស្រដៀងតួអង្គក្នុងរឿង Star Wars (មានវីដេអូ)

//s5.kh1.co/f7/f7c2176d69c63f6891848d646d7cdd7cbcc1ffba.jpg
សង្គម

 ១៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យជាតិសិង្ហបុរី បានប្រទះឃើញកន្លាតសមុទ្រដ៏ធំមួយក្បាលនៅបាតសមុទ្រឥណ្ឌា ដែលមានមុខមាត់ស្រដៀងនឹងតួអង្គ Dart Vader ក្នុងរឿងបែបវិទ្យាសាស្រ្ដ Star Wars...

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យជាតិសិង្ហបុរី បានប្រទះឃើញកន្លាតសមុទ្រដ៏ធំមួយក្បាលនៅក្នុងមហាសមុទ្រឥណ្ឌារបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានមុខមាត់ស្រដៀងនឹងតួអង្គ Dart Vader ក្នុងរឿងបែបវិទ្យាសាស្រ្ដ Star Wars ហើយត្រូវបានចាត់ទុកជាអម្បូរសត្វប្រភេទថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លាតយក្សដ៏គួរឲ្យខ្លាច មានជើងរហូតទៅដល់១៤នេះ ត្រូវក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោក Peter Ng រួមនឹងសហការីប្រទះឃើញ កំឡុងពេលចុះស្រាវជ្រាវ ទីតាំងចំនួន ៦៣កន្លែងប្រើរយៈពេល សប្ដាហ៍ នៅ​ដែនសមុទ្រ​ Banten ក្នុងមហាសមុទ្រឥណ្ឌា ស្ថិត​នៅខេត្ត Java ភាគខាងលិច ប្រទេស​ឥណ្ឌូណេស៊ី។

កន្លាតដ៏ចម្លែក ដែលក្បាលនិងភ្នែករបស់វាប្រហាក់ប្រហែលនឹងស្រោមមុខរបស់តួអង្គក្នុងខ្សែរភាពយន្ដ Star Wars ខាងលើ ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា «Bathynomus raksasa» ។

Bathynomus raksasa អាចហៅម៉្យាងទៀតថា Giant isopod ដែលស្រដៀងនឹងសត្វកន្លាត  ហើយវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រភេទសត្វសមុទ្រដទៃទៀត ដូចជាក្ដាម និងបង្គាជាដើម។ វាស៊ីសាកសពសត្វ​ដែលងាប់ហើយលិចចូលទៅក្នុងបាតសមុទ្រជាអាហារ ប៉ុន្ដែអ្វីដែលពិសេស គឺវាក៏អាចរស់នៅដោយគ្មានអាហារក្នុងរយៈពេលយូបានទៀតផង៕

គួរឲ្យបញ្ជាក់ថា បេសកម្មនេះ បានសហការជាមួយវិទ្យាស្ថានវិទ្យាសាស្រ្ដរបស់ឥណ្ឌូណេស៊ី ហើយប្រមូលបានសំណាករាប់ពាន់ ដែលការងានេះបានធ្វើឡើងនៅក្នុងជម្រៅទឹកជាមធ្យមប្រហែល ០.៤៩ ម៉ាយល៍ (ជិត ៨០០ ម៉ែត្រ) ហើយគំរូជ្រៅបំផុត ១.៣ ម៉ាយល៍ (ជិត​ ២១០០ ម៉ែត្រ) ពោល គឺនៅក្រោមផ្ទៃនៃមហាសមុទ្រតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
កន្លាតយក្ស
តួអង្គDart Vader ក្នុងរឿងបែបវិទ្យាសាស្រ្ដ Star Wars
តួអង្គDart Vader ក្នុងរឿងបែបវិទ្យាសាស្រ្ដ Star Wars
ដែនសមុទ្រដែលក្រុមអ្នកស្រាវជ្រាវចាប់បានកន្លាតយក្ស
ដែនសមុទ្រដែលក្រុមអ្នកស្រាវជ្រាវចាប់បានកន្លាតយក្ស
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T