ជំងឺកូវីដ១៩ មិនទាន់ស្ងាត់ផង ក្រសួងសុខាភិបាលឡាវកំពុងបារម្ភខ្លាំងអំពីការកើនឡើងករណីថ្មីនៃជំងឺគ្រុនឈាមក្នុងប្រទេស

//s5.kh1.co/ad/ad48cb4e325a34dc5e845f1bd03526148bf671bb.jpg
សង្គម

 ១៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ករណីជំងឺគ្រុនឈាមនៅប្រទេសឡាវបានកើនឡើងចំនួន ១១៣ ករណីទៀតកាលពីថ្ងៃព្រហស្បតិ៍

រដ្ឋធានីវៀងច័ន្ទ៖ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាមចំនួន ១១៣ ករណីទៀតកាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣,២០២ នាក់នៅទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលព័ត៌មាន និងអប់រំដើម្បីសុខភាពនៃក្រសួងសុខាភិបាលឡាវបាននិយាយថា មនុស្សប្រមាណ ៣,២០២ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺគ្រុនឈាម និងមានអ្នកស្លាប់ចំនួន ៨ នាក់។

រោគសញ្ញានៃជំងឺគ្រុនឈាម
រោគសញ្ញានៃជំងឺគ្រុនឈាម

ចំនួនអ្នកជំងឺគ្រុនឈាមខ្ពស់ជាងគេត្រូវបានរាយការណ៍នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវដែលមានចំនួន ៦៧៨ នាក់ ខណៈ ៤០១ ករណីត្រូវបានកត់ត្រានៅក្នុងខេត្តវៀងច័ន្ ទនិង ៣៥៩ ករណីទៀតនៅក្នុងខេត្ត Bolikhamxay ។

អ្នកស្លាប់ទាំង ៨ នាក់នោះរួមមាន ៣ នាក់នៅវៀងច័ន្ទ, ២ នាក់នៅ Bolikhamxay, ១ នាក់នៅខេត្ត Khammuan, ១ នាក់នៅខេត្ត Xayaboury និងម្នាក់ទៀតនៅខេត្ត Xieng Khuang ។

អ្នកជំងឺគ្រុនឈាមក្នុងប្រទេសឡាវ
អ្នកជំងឺគ្រុនឈាមក្នុងប្រទេសឡាវ

អាជ្ញាធរសុខាភិបាលឡាវបានជំរុញឱ្យប្រជាជនធ្វើអនាម័យដោយបោសសម្អាតកន្លែងបង្កាត់ពូជមូសដែលមាននៅជុំវិញផ្ទះ និងកន្លែងធ្វើការរបស់ពួកគេដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃជំងឺគ្រុន ឈាម។

គួរបញ្ជាក់ផងដែរថា យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺគ្រុនឈាមគឺជាជំងឺមួយដែលបណ្តាលមកពីមូស ខាំដែលកំពុងកើតមាច្រើន និងលឿនបំផុតនៅប្រទេសថៃ ឡាវ ហ្វីលីពីន និងសិង្ហបុរីផងដែរ។ ជាងនេះទៀតចំនួនករណីជំងឺគ្រុនឈាមនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិចបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ៕

ការធ្វើតេស្តរកជំងឺគ្រុនឈាមក្នុងប្រទេសឡាវ
ការធ្វើតេស្តរកជំងឺគ្រុនឈាមក្នុងប្រទេសឡាវ
មូសដែលចម្លងជំងឺគ្រុនឈាម
មូសដែលចម្លងជំងឺគ្រុនឈាម

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T