ព្រៃផ្សៃណាស់ តាមពិតពេលក្មេងៗ ឈ្លោះគ្នាដំបូង ម្តាយនាងក៏បានជូនមកពេទ្យ និងសុំទោសរួចហើយ (មានវីដេអូ)

//s5.kh1.co/9a/9ad31fd4ffe29aa8359c36536a19050a1e1ec3f6.jpg
សង្គម

 ១៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីវ័យ៥ឆ្នាំ ត្រូវរងរបួស

ភ្នំពេញ៖ រឿងរ៉ាវដ៏គួរឲ្យរន្ធត់ ស្ត្រីជាម្តាយបានខឹងសងសឹងជំនួសកូនប្រុស ដោយយកកាំបិត បម្រុងនឹងអា.កសម្លាប់ចោល ក្រោយក្មេងៗតូចៗបានលេងរហូតឈ្លោះប្រកែកគ្នា តែសំណាងល្អក្មេងស្រីវ័យ៥ឆ្នាំរូបនោះ បានស្រែក ទើបស្ត្រីជនដៃដល់រូបនោះ ក៏បានឆូតមុខរបួសដេរ១០០ថ្នេរ និងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះសមត្ថកិច្ចកំពុងតែធ្វើការបំបែកសំណុំរឿងមួយនេះ ធ្វើការឃាត់ជនដៃដល់រូបនេះ ស្របពេលដែលម្តាយក្មេងរងគ្រោះកំពុងតែពរពោះកូនក្នុងផ្ទៃ ថែមទាំងជួបរឿងបែបនេះ ក៏បានធ្វើការរៀបរាប់ពីដំណើរដើមទងយ៉ាងគួរឲ្យរន្ធត់យ៉ាងដូច្នេះថា៖

ដំបូងឡើងក្មេងៗទាំង២ បាននាំគ្នាលេងជាមួយគ្នា ក៏កើតជាការឈ្លោះគ្នា ក្មេងប្រុសក៏បានធ្វើការយកស្បែកជើងគប់ដល់ក្មេងស្រី រួចក្មេងស្រីរូបនោះក៏បានយកដុំថ្មតូចមួយគប់បន្តរហូតដល់បែកក្បាលឈាម ក៏ប៉ុន្តែនៅក្នុងនោះម្តាយក្មេងក៏បានសុំទោសដល់ម្តាយរួចហើយ ថែមទាំងជួយយកទៅមន្ទីរពេទ្យ ក៏ដូចជាជួយចេញជាការព្យាបាលផងដែរ។

តែទោះជាបែបនេះក្តី ម្តាយក្មេងប្រុសរូបនោះហាក់មិនអស់ចិត្ត ក៏បានធ្វើអំពើព្រៃផ្សៃបែបនេះ គ្រាន់តែឃើញក្មេងស្រីរូបនេះភ្លាមក៏ទៅបោចសក់ ខ្ទប់មាត់ទាញកាំបិតឆូតមុខ រហូតដល់មានរឿងធំបែបនេះតែម្តង៕

វីដេអូពី៖ សិល្បករកម្ពុជា

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

ជនដៃដល់ ដែលជាម្តាយក្មេងប្រុស
ជនដៃដល់ ដែលជាម្តាយក្មេងប្រុស
ជនដៃដល់ ដែលជាម្តាយក្មេងប្រុស
ជនដៃដល់ ដែលជាម្តាយក្មេងប្រុស
ម្តាយក្មេងស្រីរងគ្រោះ
ម្តាយក្មេងស្រីរងគ្រោះ
ម្តាយក្មេងស្រីរងគ្រោះ
ម្តាយក្មេងស្រីរងគ្រោះ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T