​តៃវ៉ាន់​​​​ ជាប់​​​ចំណាត់​​ថ្នាក់​​ជា​ប្រទេស​​​ដែល​​​មាន​​​​សុវត្ថិ​​​ភាព​​​​​បំផុត​​លំដាប់​​​ទីពីរ​​​​របស់​​ពិភព​លោក​ ដោយសារកត្តាទាំងនេះ

//s5.kh1.co/03/035105cffc67998e9611ec5e1928ab4dee343177.jpg
យល់ដឹង

 ១៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេស តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ សម្រាប់អ្នកដើរកម្សាន្ត។ ប្រទេសនេះមិនត្រឹមតែសម្បូរទៅ ដោយម្ហូប​ឆ្ងាញ់ៗគួរឳ្យស្រក់ទឹកមាត់ប៉ុណ្ណោះទេ តែនៅត្រូវគេឳ្យឈ្មោះថាជា «ទីក្រុងនៃសេចក្តីសុខ»ទៀតផង

ប្រទេស តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ សម្រាប់អ្នកដើរកម្សាន្ត។ ប្រទេសនេះមិនត្រឹមតែសម្បូរទៅ ដោយម្ហូបឆ្ងាញ់ៗគួរឳ្យស្រក់ទឹកមាត់ប៉ុណ្ណោះទេ តែនៅត្រូវគេឳ្យឈ្មោះថាជា «ទីក្រុងនៃសេចក្តីសុខ»ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងទៅតាមការវាស់ស្ទង់ស្ថិតិបទឧក្រិដ្ឋនៅពាក់កណ្តាលឆ្នាំ ២០២០ នេះ តាមរយៈអនឡាញនៅលើគេហទំព័រ Numbeo មានអ្នកបោះឆ្នោតមកពីប្រទេស ១៣៣ប្រទេស តៃវ៉ាន់ បានទទួលការបោះឆ្នោតឳ្យដល់ទៅ 84.74 ពិន្ទុ ថាជាប្រទេសដែលមានសុវត្ថិភាពមួយ។

តោះមកមើលពីមូលហេតុដែលប្រទេសមួយនេះអាចឈរនៅលំដាប់លេខពីរនេះតាមរយៈអ្វីខ្លះ?

១. ជាប្រទេសមួយដែលមានសុវត្ថិភាពខ្ពស់ តាមរយៈការបោះឆ្នោតដោយអ្នកធ្វើដំណើរផ្ទាល់៖

យោងតាមការធ្វើការស្ទង់មតិរបស់ Numbeo លទ្ធផលដែលបានមកពីការបោះឆ្នោតនោះគឺធ្វើឡើងចំពោះភ្ញៀវ ដែលបានមកកម្សាន្តនៅទីតាំងនោះផ្ទាល់តែម្តង ពួកគេត្រូវបានសុំឳ្យបោះឆ្នោតទៅលើ សុវត្ថិភាព កម្រិតនៃការ ប្រព្រឹត្តបទឧក្រិដ្ឋ នៅក្នុងប្រទេសនោះ រួមមានទាំងការបាតុកម្មផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/d6/d61e2865fb06d52f891433b4c0b80162475b7c59.png

តាមរយៈការវាស់ស្ទង់នោះ គេឃើញថា ប្រទេសតៃវ៉ាន់ មានបទឧក្រិដ្ឋតែ 15.26 ប៉ុណ្ណោះ​ ដែលរាប់ទុកថាជាតួលេខ ទាប និងស្ថិតនៅក្នុងកម្រិតដែលល្អមួយ។ នេះគឺជាតារាងរាយឈ្មោះប្រទេសដែលមានសុវត្ថិភាពទាំង១០ ដែលត្រូវ បានគេបោះឆ្នោតឳ្យ៖

  1. Qatar – 11.90
  2. Taiwan – 15.26
  3. United Arab Emirates – 15.45
  4. Georgia – 20.50
  5. Oman – 20.62
  6. Hong Kong – 20.91
  7. Slovenia – 20.95
  8. Isle of Man – 21.32
  9. Switzerland – 21.58
  10. Japan – 21.58

២​. ប្រុងប្រយ័ត្នគឺជាកូនសោរយ៉ាងសំខាន់

ក្នុងស្ថានការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហា Covid-19 ប្រទេស តៃវ៉ាន់ ក៏ជាប្រទេសគំរូមួយ ដែលអាច ទប់ទល់ជាមួយបញ្ហានោះបានយ៉ាងល្អ។ បរិយាកាសនៅក្នុងប្រទេសមានសុត្ថិភាព គឺត្រូវអរគុណទៅដល់ប្រជាជន​ទាំងអស់ដែលគោរពតាមគោលការណ៍របស់រដ្ឋាភិបាលរបស់ពួកគេបានយ៉ាងល្អ។

https://s5.kh1.co/__image/w=650,h=434,q=100/08/08b6585fb368682d497fbab00fc3363b956b36c7.png

 ប្រទេសនេះមានករណីឆ្លងជម្ងឺតែ ៤៥១ ករណីប៉ុណ្ណោះ នៅក្នុងនោះស្លាប់ ៧ នាក់ និងជាសះស្បើយ ៤៣៨ ហេតុនេះ មានន័យថា ក្នុងស្ថានភាពបែបនេះ ប្រទេសមួយនេះគឺជាគោលដៅមានសុវត្ថិភាពមួយដែល អ្នកដំណើរអាចពិចារណា បាន៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T