បើកភ្នែកធំៗ ក្រោយឃើញរូប បេនីយ៉ាំង ប៉ុន្មានសន្លឹក ស៊ិចស៊ីចង់ឈាមច្រមុះ

//s5.kh1.co/4d/4df2e3fe3c6ba9c5ff1b8551c594839652877cbd.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទោះបាត់មុខពីសិល្បៈ តែ កញ្ញា​ បេនី យ៉ាំង នៅតែអាចថែរូបរាងឲ្យនៅស្រឡូនស្អាតដដែល ជាពិសេស នាងតែងតែបង្ហាញភាពស៊ិចស៊ីជានិច្ច។

ភ្នំពេញ៖ អតីតតារាសម្ដែង កញ្ញា​ បេនី យ៉ាំង ទោះបាត់មុខពីសិល្បៈច្រើនឆ្នាំ​ នាងនៅតែមានមហាជនជាច្រើននៅតែចង់ដឹងសុខទុក្ខ និងជីវិតឯកជនរបស់តារាស្រីរូបនេះដដែល ដោយពេលនេះ នាងកំពុងប្រើជីវិតឯកជន យ៉ាងមានក្ដីសុខ ព្រមទាំងមានជីវភាពហ៊ឺហារ ស៊ីវិល័យរស់នៅក្នុងវីឡស្កឹមស្កៃទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កញ្ញា​ បេនី យ៉ាំង គ្រប់គ្នាបានដឹងហើយថា នាងជាតារាស្រីដែលនិយមលេងស្ទីលតែងខ្លួនស៊ិចស៊ី ចូលចិត្តបង្ហាញរូបរាង ដងខ្លួនសាច់សខ្ចីរបស់នាងជានិច្ច។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព ស៊ីអារម្មណ៍ ជាមួយឈុតប៊ីគីនី បញ្ចេញសាច់ ធ្វើឲ្យហ្វេនៗភ្លឹកសឹងតែគ្រប់គ្នាតែម្ដង។

ក្នុងនោះដែរ ថ្មីនេះតារាស្រីរូបនេះ ធ្វើឲ្យហ្វេនៗបុរសៗភ្លឹកនឹងសម្រស់នាងសារជាថ្មី ដោយនាងបានបង្ហោះរូបក្នុងឈុតប៊ីគីនី បង្ហាញទាំង ល្វែងលើ និងល្វែងក្រោម យ៉ាងស៊ិចស៊ី បិទបាំងតែបន្តិចប៉ុណ្ណោះ។ ដោយរូបភាពថ្មីប៉ុន្មានសន្លឹកនេះ នាងបានបង្អួតរាងស្រឡូន របស់នាងពេញទំហឹងតែម្ដង ក្រោយហ្វេនៗឃើញហើយ សរសើរពីរូបរាងនាងស្ទើរគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
  កញ្ញា​ បេនី យ៉ាំង
បេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T