តា Sarri ថាកីឡាកររបស់ Juventus ល្អៗហើយ ប៉ុន្តែនៅតែធ្វើរឿងមួយនេះអត់ទាន់បាន

//s5.kh1.co/d3/d3fd0bf8c53fe539cecde7e2c4f71664b709aab1.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តា Sarri ថាកីឡាកររបស់ Juventus ល្អៗហើយ ប៉ុន្តែលេងត្រូវជើងគ្នាឲ្យគ្រប់៩០នាទីមិនទាន់បានសោះ

អ៊ីតាលី៖ ក្រោយពីស្មើគ្នាជាមួយក្លិប Sassuolo កាលពីយប់មិញ លោកគ្រូបង្វឹក Maurizio Sarri របស់ក្លិបសេះបង្កង់ Juventus បានប្រាប់អ្នកសារព័ត៌មានថាកូនក្រុមរបស់លោកមិនទាន់អាចលេងត្រូវជើងគ្នាឲ្យបានគ្រប់៩០នាទីនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Maurizio Sarri
  លោកគ្រូបង្វឹក Maurizio Sarri

ខ្ញុំដូចជាពិបាកយល់ណាស់ នៅក្នុងមួយប្រកួតពួកយើងតែងតែមានពេលដែលលេងត្រូវជើងគ្នាល្អ និងពេលដែលលេងមិនត្រូវគ្នាសោះ។ ជាក់ស្តែងយើងធ្វើបានល្អហើយដែលទប់បានត្រឹមស្មើជាមួយក្លិបកំពុងឡើងជើង Sassuolo នោះ ដោយពួកគេឈ្នះ៤ប្រកួតជាប់គ្នាទៅហើយ។ យ៉ាងណាមិញប្រសិនបើយើងលេងឲ្យបានត្រូវជើងគ្នាក្នុងមួយប្រកួតពេញនោះ ក្រុមរបស់យើងនឹងទទួលលទ្ធផលល្អជាងនេះជាក់ជាមិនខាន។ ភាគច្រើនយើងលេងនៅតំបន់បម្រើកណ្តាល ហើយកីឡាកររបស់យើងបោះបាល់ខូចច្រើនណាស់។ កីឡាកររបស់យើងព្យាយាមស៊ុតទៅហើយ នៅពេលដែលប៉ះបាល់ទើបតែបាន២ទៅ៣ប៉ះនោះ។ យើងត្រូវតែប៉ះបាល់ឲ្យបានច្រើនជាងនេះ ទើបងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍ប្រកួត។

  លោកគ្រូបង្វឹក Maurizio Sarri
  លោកគ្រូបង្វឹក Maurizio Sarri និងកីឡាករ Cristiano Ronaldo
  លោកគ្រូបង្វឹក Maurizio Sarri និងកីឡាករ Cristiano Ronaldo

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T