De Gea និយាយបែបនេះ ក្រោយលេងឱ្យក្រុម Man Utd បាន ៤០០ ប្រកួត ហើយចង់ថែម ៤០០​​ ប្រកួតទៀត

//s5.kh1.co/04/041a12f8ab73c7bd7791765c2a33c422b6a12e04.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

De Gea ចង់បន្តលេងឲ្យក្លឹបបិសាចក្រហម Manchester United ចំនួន ៤០០​ ប្រកួតទៀតក្រោយពីខ្លួនលេងបាន ៤០០ ប្រកួតរួចមកហើយសម្រាប់ Manchester United។

កីឡាករ David De Gea ចង់បន្តលេងឲ្យក្លឹបបិសាចក្រហម Manchester United ចំនួន ៤០០​ ប្រកួតទៀតក្រោយពីខ្លួនលេងបាន ៤០០ ប្រកួតរួចមកហើយសម្រាប់ Manchester United។ អ្នកចាំទីវ័យ ២៩ ឆ្នាំរូបនេះបានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel ក្លាយជាអ្នកចាំទីដែលលេងបានច្រើនជាងគេសម្រាប់ក្លឹបបិសាចក្រហមមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

De Gea បានចុះកុងត្រារយៈពេលវែងជាមួយនឹង Man Utd កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០១៩ ហើយពេលនេះរូបគេកំពុងតែសម្លឹងមើលទៅកាន់អនាគតដោយចង់លេងឲ្យ Man Utd ក្នុងរយៈពេលដ៏វែងខាងមុខទៀត ទោះបីជាខ្លួនមានប្រវត្តិឈ្នះពានតិចជាមួយនឹង Man Utd ក្តី។

កីឡាករ David De Gea
កីឡាករ David De Gea

យ៉ាងណាមិញ កីឡាករ David De Gea បាននិយាយថា ខ្លួនពិតជាមានមោទនភាពណាស់ដែលបានលេងឲ្យ Man Utd បានចំនួន ៤០០ ប្រកួតដោយលោកសង្ឃឹមថា លោកនឹងបានលេងឲ្យក្រុមនេះចំនួន ៤០០ ប្រកួតទៀត។ លោកបានបន្ថែមទៀតថា លោកគឺពិតជាចង់លេង និងហាត់ជាមួយក្រុមនេះខ្លាំងមែនទែន ដោយបានពាក់អាវក្រុមបិសាចក្រហមមួយនេះ ថែមទាំងបានលេងនៅកីឡដ្ឋាន Old Trafford ដែលវាពិតជាអស្ចារ្យមែនទែន។

លោកថែមទាំងបានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់រូបដែលតែងតែគាំទ្រដល់លោកក៏ដូចជាក្រុមផងដែរ​ ទោះបីឈ្នះ​ ស្មើ ឬចាញ់ក្តី​ ហើយលោកសន្យាថាលោកនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពរបស់លោកផងដែរ៕

កីឡាករ David De Gea
កីឡាករ David De Gea

ប្រភពGoal

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T