ចង់ទៅលេងសមុទ្រ មិនចាំបាច់ជិះដល់កំពង់សោមក៏បាន ឆ្នេរមួយនេះមានទេសភាពអេមកប់!

//s5.kh1.co/26/26c68cf5c907639b2f9b1524a2c762f1c1627133.gif
យល់ដឹង

 ១៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

“ឆ្នេរតាបារាំង” ទេសភាពស្រស់ស្អាតមិនធម្មតា

ដូចដែលបានដឹងស្រាប់ហើយថា ក្នុងប្រទេសកម្ពុជាសូម្បីទៅដោយឆ្នេរសមុទ្រស្អាតៗជាច្រើន ដែលស្ថិតនៅខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ ភាគច្រើនភ្ញៀវទេសចរណ៍តែងតែនាំគ្នាទៅសម្រាកលេងនាថ្ងៃបុណ្យទាន ឬចុងសប្តាហ៍ជាដើម។ ថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់កន្លែងថ្មីមួយទៀត កំពុងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែសម្រស់ទេសភាពគួរឲ្យគយគន់​ខ្លាំងមែន ទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីឆ្នេរស្អាតប្រហែលជាយើងគិតថាមានតែកោះរ៉ុង ឬ កោះរ៉ុងសន្លឹមជាដើម​ ដែលមានទឹកសមុទ្រខៀវថ្លា និងទេសភាពស្រស់ស្អាត ប៉ុន្តែមួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាសម្រុកទៅលេងនៅឯឆ្នេរមួយដែលមានឈ្មោះថា “ឆ្នេរតាបារាំង”។ បើនិយាយពីទេសភាពវិញប្រហាក់ប្រហែលនឹងកោះរ៉ុង និងកោះរ៉ុងសន្លឹមដែរ គ្រាន់តែមិនទាន់មានអ្នកបានស្គាល់ច្រើន និងមិនទាន់បានទៅដល់ច្រើន។​ នៅទីនោះមិនត្រឹមតែមានទឹកសមុទ្រថ្លាឆ្វង់ដូចជាកញ្ចក់ទេ ប៉ុន្តែវាមានទឹករាក់ៗដែលងាយស្រួលក្នុងការមុជលេងកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរមួយនេះសម្បូរទៅដោយព្រៃប្រឹក្សា ផ្កាជាច្រើនប្រភេទចម្រុះពណ៍ដ៏ស្រស់ស្រាយ។ ជាពិសេសនារដូវនេះទេសភាពអេមកប់តែម្តង ប៉ុន្តែគ្រាន់តែផ្លូវពិបាកធ្វើដំណើររៀងពិបាកបន្តិចនារដូវវស្សា។

សម្រាប់ទីតាំងឆ្នេរតាបារាំង ស្ថិតនៅតាមផ្លូវជាតិលេខ៤ បើធ្វើដំណើរពីភ្នំពេញ គឺហួសលោកយាយម៉ៅ និងជិតដល់ចំការដូងប្រេងតានៃ រួចបត់ស្តាំរួចធ្វើដំណើរបន្តនឹងឃើញមានរង្វង់មូលមួយ រួចបត់មកឆ្វេង នោះលោកអ្នកនឹងឃើញស្លាក “ពយយាយម៉ៅ” រួចបន្តធ្វើដំណើរតាមផ្លូវនោះទៅត្រង់រហូត លោកអ្នកនឹងបានគយគន់សម្រស់ទេសភាពដ៏ខៀវស្រងាត់មួយនេះជាមិនខាន៕

“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
“ឆ្នេរតាបារាំង”
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T