ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន ផ្សារទំនើបឡាក់គីអ៊ិចប្រេស សម្ពោធជាផ្លូវការសាខាថ្មីចំនួន ៣ បន្ថែមទៀត!

//s5.kh1.co/54/5489335a4fa9d4d6534dc11649cef772b894a562.jpg
សង្គម

 ១៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ ថាជាក្រុមហ៊ុនឈានមុខគេលើ វិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី ៣បន្ថែមទៀត ដែលមានទីតាំងនៅ ព្រែកឬស្សី ភូមិវរ្ម័ន និង ស្ទឹងមានជ័យ២ ផ្លូវ២៧១។

ភ្នំពេញ៖ ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី ៣បន្ថែមទៀត ដែលមានទីតាំងនៅ ព្រែកឬស្សី  ភូមិវរ្ម័ន និង ស្ទឹងមានជ័យ២ ផ្លូវ២៧១

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១

ជាក់ស្តែងសាខាផ្សារទំនើបឡាក់គី បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ១១ ១៥ ខែកក្កដានេះ និងមានភ្ញៀវកត្តិយសចូលរួម ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័ត៌មានជាច្រើន។

ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៏ល្អ គិតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ២៩កន្លែង។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាពសម្រាប់ប្រើប្រាស់ដល់អតិថិជន។

ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើប ឡាក់គី អ៊ិចប្រេស ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនយ៉ាងច្រើន ជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០៕ 

ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាព្រែកឬស្សី
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាភូមិវរ្ម័ន
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១
ផ្សារទំនើបឡាក់គីអ៊ិចប្រេស សាខាស្ទឹងមានជ័យ២ ផ្លូវ២៧១
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

 ២៥-ធ្នូ-២០២០ 
 ១១ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T