សួនកម្សាន្តនៅជប៉ុនបើកដំណើរការឲ្យចូលលេងវិញ តែហាមមិនឲ្យហាមាត់ស្រែក ដើម្បីការពារជំងឺកូវីដ-១៩

//s5.kh1.co/bc/bc640e84fa3af7abdb92ec5aa5b7c2203e512f5d.png
សង្គម

 ១៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សួនកម្សាន្តមួយ ឈ្មោះថា Fuji-Q Highland ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតូក្យូ បានបើកដំណើរការឲ្យមហាជនចូលលេងវិញហើយ ក្រោយពីបិទទ្វារមួយរយៈពេល ដើម្បីទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ជប៉ុន៖ សួនកម្សាន្តមួយ ឈ្មោះថា Fuji-Q Highland ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតូក្យូ បានបើកដំណើរការឲ្យមហាជនចូលលេងវិញហើយ ក្រោយពីបិទទ្វារមួយរយៈពេល ដើម្បីទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ខាងសួនកម្សាន្តបានស្នើសុំឲ្យអ្នកដែលជិះរទេះភ្លើងហោះ កុំឲ្យស្រែកខ្លាំង ដោយគ្រាន់តែស្រែកនៅក្នុងចិត្តបានហើយ។ ហើយខាងសួនកម្សាន្តក៏បានបង្កើតនូវកម្មវិធីមួយឈ្មោះថា #KeepASeriousFace ដែលតម្រូវឲ្យអ្នកជិះថតរូបធ្វើទឹកមុខធម្មតា មិនស្រែក និងយកទៅបង្ហោះលើបណ្ដាញសង្គម។ សម្រាប់អ្នកឈ្នះនឹងទទួលបានការជិះឧបករណ៍លេងកម្សាន្តផ្សេងៗ ដោយឥតគិតថ្លៃពេញមួយថ្ងៃផងដែរ។

ចំពោះកម្មវិធីនេះដែរ នឹងមានរហូតដល់ថ្ងៃទី១៧ ខែកក្កដា ហើយរទេះភ្លើងហោះ មានល្បឿនរហូតដល់ទៅប្រមាណ១២៨គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង។

យ៉ាងណាមិញ ខាងសួនកម្សាន្តក៏បានបញ្ចេញនូវឃ្លីបវីដេអូមួយ​ ដែលបង្ហាញពីរបៀបជិះរទេះភ្លើងហោះ ដោយភាពស្ងៀមស្ងាត់ និងពាក់ម៉ាស់ការពារយ៉ាងត្រឹមត្រូវផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកដែលចូលរួមលេងក្នុងកម្មវិធី
អ្នកដែលចូលរួមលេងក្នុងកម្មវិធី
អ្នកដែលចូលរួមលេងក្នុងកម្មវិធី
អ្នកដែលចូលរួមលេងក្នុងកម្មវិធី
អ្នកដែលចូលរួមលេងក្នុងកម្មវិធី
អ្នកដែលចូលរួមលេងក្នុងកម្មវិធី
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
របៀបជិះដែលខាងសួនកម្សាន្តចង់បង្ហាញ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T