អូដ្ឋកម្សត់មួយក្បាល ដើររកម្ចាស់អស់រយៈពេល៧ថ្ងៃ ក្រោយពីម្ចាស់លក់វាទៅឲ្យអ្នកដទៃ

//s5.kh1.co/49/4958204c7815f72ac9c7ec4d3d483244c70590d7.jpg
សង្គម

 ១៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អូដ្ឋកម្សត់ វ័យចំណាស់មួយក្បាល បានធ្វើដំណើរយ៉ាងលំបាកម្នាក់ឯង អស់រយៈពេល៧ថ្ងៃ ក្នុងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដើម្បីស្វែងរកផ្ទះរបស់ម្ចាស់ដើមវា ក្រោយពីត្រូវម្ចាស់លក់វាទៅឲ្យក្រុមគ្រួសារផ្សេង។

ម៉ុងកូល៖ អូដ្ឋកម្សត់ វ័យចំណាស់មួយក្បាល បានធ្វើដំណើរយ៉ាងលំបាកម្នាក់ឯង អស់រយៈពេល៧ថ្ងៃ ក្នុងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដើម្បីស្វែងរកផ្ទះរបស់ម្ចាស់ដើមវា ក្រោយពីត្រូវម្ចាស់លក់វាទៅឲ្យក្រុមគ្រួសារផ្សេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីប្ដីប្រពន្ធមួយគូ ដែលត្រូវជាម្ចាស់ដើម បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ពួកគាត់ទាំងពីរបានលក់អូដ្ឋមួយក្បាលនេះ ឲ្យទៅកាន់កសិដ្ឋានចិញ្ចឹមអូដ្ឋមួយក្បាល។ តែយ៉ាងណាមិញ ក្រោយពីរស់នៅកន្លែងថ្មីបានរយៈពេល៨ខែមក វាក៏រត់ចេញតែម្ដង។

បើទោះជាយ៉ាងក៏ដោយ អូដ្ឋមួយក្បាលនេះ ត្រូវបានអ្នកគង្វាលម្នាក់ ប្រទះឃើញវា ដោយមានស្នាមរបួសជាច្រើនកន្លែង ដែលវាបានឆ្លងកាត់របងមុតស្រួចៗ។ ឃើញដូច្នេះ អ្នកគង្វាលក៏ស្ទាក់វាទុក ទាំងដែលព្យាយាមស្វែងរកម្ចាស់ឲ្យវាផងដែរ។

ប្ដីប្រពន្ធទាំងពីរ បានបន្ដទៀតថា មិនយូរប៉ុន្មាន ពួកគាត់ក៏បានដឹងរឿងរ៉ាវ និងមានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង នៅពេលដែលបានជួបអូដ្ឋនេះ។ បន្ទាប់មក ពួកគាត់បានទំនាក់ទំនងទៅកាន់ម្ចាស់ថ្មីរបស់វា ហើយសន្យាថានឹងប្ដូរជូននូវអូដ្ឋថ្មីមួយក្បាលទៀត ជំនួសអូដ្ឋនេះ។

យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូខាងលើ មិនមានគម្រោងលក់ដូរអូដ្ឋមួយក្បាលនេះ ឬធ្វើអ្វីផ្សេងចំពោះវាឡើយ ដោយពួកគាត់ចាត់ទុកវាដូចជាផ្នែកមួយនៃគ្រួសារ ហើយនឹងព្រលែងវាឲ្យនៅខាងក្រៅផ្ទះចោលយ៉ាងមានសេរីភាពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្ដីប្រពន្ធដែលជាម្ចាស់ដើមរបស់អូដ្ឋ
ប្ដីប្រពន្ធដែលជាម្ចាស់ដើមរបស់អូដ្ឋ
ប្ដីប្រពន្ធដែលជាម្ចាស់ដើមរបស់អូដ្ឋ
ប្ដីប្រពន្ធដែលជាម្ចាស់ដើមរបស់អូដ្ឋ
អូដ្ឋនិងស្ត្រីដែលជាម្ចាស់ដើម
អូដ្ឋនិងស្ត្រីដែលជាម្ចាស់ដើម
អូដ្ឋមួយក្បាលនោះ
អូដ្ឋមួយក្បាលនោះ
អូដ្ឋមួយក្បាលនោះ
អូដ្ឋមួយក្បាលនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T