មិននឹកស្មានថា ត្រឹមតែរយៈពេល ៧ខែ តន់ ចន្ទសីម៉ា ចេញបទចម្រៀងថ្មីៗបានរហូតដល់...

//s5.kh1.co/3f/3fd9551f11bbdb41dff7e8d1eb22364fe0d7cfcc.jpg
តារា & កម្សាន្ដ

 ១៦-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ត្រឹមតែរយៈពេល ៧ខែ តន់ ចន្ទសីម៉ា ចេញបទចម្រៀងថ្មីៗបានរហូតដល់៤០បទ

ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អកស្រែកបានខ្ពស់ តន់ ចន្ទសីម៉ា ដែលជាអតីតបេក្ខភាពមួយរូបក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បានប្រែក្លាយខ្លួនទៅជាតារាចម្រៀងល្បីល្បាញខ្លាំងមួយរំពេចនាឆ្នាំ ២០២០ នេះ បន្ទាប់ពីកញ្ញាបានឈានជើងចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំឭកផងដែរថា ស្រីស្រស់ តន់ ចន្ទសីម៉ា ចេញបទចម្រៀងដំបូងក្នុងផលិតកម្មមានចំណងជើងថា “បើមិនស្មោះស្រលាញ់គ្នារកងាប់អី” នាពាក់កណ្តាលឆ្នាំ ២០១៩ បន្ទាប់មកទៀតក៏ចេញបទចម្រៀង “យល់ច្រឡំថាគេស្រលាញ់យើង” និងបទ “គេនោះជាស្រីកាប់ដាវ” ដែលសុទ្ធសឹងតែជាបទល្បីៗមានអ្នកទស្សនាលើយូធូបរាប់លាន View ទាំងបីបទតែម្តង។

ឆ្លងកាត់នឹងភាពជោគជ័យនៃការគាំទ្រយ៉ាងច្រើនពីមហាជន ផលិតកម្ម Galaxy Navatra ក៏បានបន្តចេញបទចម្រៀងល្អៗយ៉ាងសម្រិតសម្រាំងសម្រាប់កញ្ញា តន់ ចន្ទសីម៉ា ចេញជាបន្តបន្ទាប់គិតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ។

ជាក់ស្តែងគ្រាន់តែឆ្លងចូលដើមឆ្នាំថ្មីភ្លាម បទចម្រៀង “ឡានសារ៉ែន” ក៏បានក្លាយទៅជាបទផ្ទុះប្រចាំ ឆានែលរបស់ផលិតកម្មដែលមានអ្នកទស្សនារហូតដល់ជាង 22M ។ ក្រោយៗមកទៀតអតីតកូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា រូបនេះនៅតែបន្តចេញបទចម្រៀងគ្រប់រសជាតិជូនអ្នកគាំទ្រជាបន្តបន្ទាប់បានរហូតដល់ ៤០បទ គិតមកត្រឹមខែកក្កដា នាឆ្នាំ​ ២០២០ នេះ។ ទាំងនេះបញ្ជាក់ឱ្យឃើញថា ត្បិត តែមិនធ្លាប់បានទទួលជោគជ័យនៅក្នុងការប្រឡងចម្រៀងពីមុនៗដូចជាកម្មវិធី សំនៀងចែងចាំង និងកម្មវិធី The Voice Cambodia ក្តី ប៉ុន្តែសមត្ថភាព បូករួមនឹងឱកាសដែល សីម៉ា ទទួលបានពេលនេះ អាចរាប់បានថា ជាភាពជោគជ័យរបស់នាងមួយផ្នែកហើយនៅក្នុងវិស័យសិល្បៈមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា
រូបថតជុំគ្នារវាងកូនក្រុម និងគ្រូបង្វឹកកាលពីប្រឡង The Voice Cambodiaកញ្ញា តន់ ចន្ទសីម៉ា <br>
រូបថតជុំគ្នារវាងកូនក្រុម និងគ្រូបង្វឹកកាលពីប្រឡង The Voice Cambodiaកញ្ញា តន់ ចន្ទសីម៉ា
កញ្ញា តន់ ចន្ទសីម៉ា និងមិត្តរួមក្រុមកាលពីប្រឡង The Voice Cambodia
កញ្ញា តន់ ចន្ទសីម៉ា និងមិត្តរួមក្រុមកាលពីប្រឡង The Voice Cambodia
ឱក សុគន្ធកញ្ញាតន់ ច័ន្ទសីម៉ា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T